SDF Cambodia

Description
SDF cultivates training culture by cofunding training program and supporting the skills ecosystem.
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago

1 year ago
អបអរសាទរខួបលើកទី ២០ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម …

អបអរសាទរខួបលើកទី ២០ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្រ្តខ្មែរជ្រកកោនជានិច្ចនិរន្តរ៍តរៀងទៅ។

#SkillsDevelopmentFund #SDF

1 year ago
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាស្ថាប័នប្រកបដោយទំនុកចិត្ត ដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះ និងជំនាញសម្រាប់កម្ពុជា។

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជាស្ថាប័នប្រកបដោយទំនុកចិត្ត ដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះ និងជំនាញសម្រាប់កម្ពុជា។

បច្ចុប្បន្នមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦០ សមាគមធុរកិច្ចចំនួន ១៩ និងសហគ្រាសគ្រប់ធុនចំនួន ៤០០ ជាដៃគូសហការរបស់ SDF ហើយនេះជាបណ្តាញដ៏ទូលំទូលាយ និងមានឥទ្ធិពលក្នុងការពង្រីកបណ្តាញពាណិជ្ជកម្ម និងអភិវឌ្ឍជំនាញ ដើម្បីគាំទ្រដល់ការពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាពនៃការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្នុងឧស្សាហកម្ម និងបំពេញគម្លាតព័ត៌មានរវាងភាគីផ្គត់ផ្គងជំនាញ (គ្រឹះស្ថានបណ្តុះបណ្តាល) និងភាគីត្រូវការជំនាញ (វិស័យឯកជន)។

SDF នៅតែបន្តស្វាគមន៍ ដៃគូសហការផ្សេងទៀត ទាំងគ្រឹះស្ថានបណ្តុះបណ្តាល រោងចក្រ-សហគ្រាស និងដៃគូអភិវឌ្ឍន៍នានា ចូលរួមក្នុងបេសកកម្មប្រកបដោយអត្ថន័យខ្លឹមសារនេះ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ!

"ជាមួយការប្រឹងប្រែងរួមគ្នា យើងអាចប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលពោរពេញទៅដោយជំនាញច្បាស់លាស់ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា”

1 year ago
សាកល្បងផ្គូផ្គងជំនាញ ជាមួយនឹងរូបភាពទាំងបីនេះលមើល ដើម្បីដឹងថា លោកអ្នកបានស្គាល់ជំនាញទាំងនេះ ច្បាស់កម្រិតណា?

សាកល្បងផ្គូផ្គងជំនាញ ជាមួយនឹងរូបភាពទាំងបីនេះលមើល ដើម្បីដឹងថា លោកអ្នកបានស្គាល់ជំនាញទាំងនេះ ច្បាស់កម្រិតណា?
ចូលរួមកំសាន្តទាំងអស់គ្នា ដើម្បីស្វែងយល់ពីជំនាញ ដែលកំពុងមានតម្រូវការក្នុងទីផ្សារ និងជំនាញ ដែលលោកអ្នកមិនធ្លាប់ដឹង!

#SkillsDevelopmentFund #SDF

1 year, 1 month ago
ជួបគ្នានៅស្តង់ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចាប់ពីថ្ងៃសុក្រ ទី២៥ ដល់ថ្ងៃអាទិត្យ …

ជួបគ្នានៅស្តង់ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចាប់ពីថ្ងៃសុក្រ ទី២៥ ដល់ថ្ងៃអាទិត្យ ទី២៧ នៅមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ ២០២៤ ដើម្បីស្វែងយល់ពីការជ្រើសរើសអាជីពការងារឱ្យត្រូវនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន, ស្វែងយល់ពីមុខវិជ្ជាសិក្សា និងឱកាសទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមពីស្ថាប័នសាធារណៈ និងឯកជន, ព្រមទាំងឱកាសចូលសម្ភាសន៍ការងារភ្លាមៗ (Walk-in interview) ពីគ្រឹះស្ថានឯកជន។
??ចូលរួមដោយសេរី ពីថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១០ព្រឹក - ៧ល្ងាច
?ទីតាំង: ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

#SkillsDevelopmentFund #SDF

1 year, 1 month ago
គិតត្រឹម ត្រីមាសទី៣ ឆ្នាំ ២០២៤ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) …

គិតត្រឹម ត្រីមាសទី៣ ឆ្នាំ ២០២៤ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការគាំទ្រវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលលើការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការឧស្សាហកម្ម ក្នុងវិស័យអាទិភាព។
ក្នុងនោះ គម្រោងបណ្តុះបណ្តាលចំនួន ១៦០គម្រោង ត្រូវបានអនុម័ត ដែលមានថ្លៃបណ្តុះបណ្តាលសរុប ២៤,៩ លានដុល្លារ និងបានចូលរួមបដិភាគដោយ SDF ចំនួន ១៣,៥២ លានដុល្លារ (ឬ ៥៤%) និងមានសិក្ខាកាមចំនួន ៣១.១៥២ នាក់ (ស្ត្រី=៣៤%) បាន និងកំពុងទទួលការបណ្តុះបណ្តាលជំនាញ។

សមិទ្ធផលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់ SDF ដែលបានផ្តល់ប្រភពថវិកាដល់ SDF ដើម្បីគ្រប់គ្រង និងបែងចែកសម្រាប់គាំទ្រដល់ការអភិវឌ្ឍជំនាញយុវជនកម្ពុជារបស់យើង ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

#SkillsDevelopmentFund #SDF #SDFMilestones

1 year, 1 month ago
SDF Cambodia
1 year, 1 month ago
ការចុះឈ្មោះសិក្សាលើកម្មវិធីផ្គូផ្គងជំនាញ មានភាពងាយស្រួល និងឆាប់រហ័ស។ ដើម្បីចុះឈ្មោះ លោកអ្នកគ្រាន់តែ៖

ការចុះឈ្មោះសិក្សាលើកម្មវិធីផ្គូផ្គងជំនាញ មានភាពងាយស្រួល និងឆាប់រហ័ស។ ដើម្បីចុះឈ្មោះ លោកអ្នកគ្រាន់តែ៖
1. ស្នើសុំការផ្ទៀងផ្ទាត់អាជីវកម្មលើ ថ្នាលភាពជាដៃគូរបស់ SDF
2. ចូលទៅកាន់វគ្គសិក្សាដែលអ្នកពេញចិត្ត ចុចលើពាក្យ “ចុះឈ្មោះ” រួចបំពេញទម្រង់លិខិតពាក្យ និងបញ្ជីឈ្មោះសិក្ខាកាម
3. ដាក់ពាក្យស្នើសម្រាប់ការវាយតម្លៃ រួចចុចបញ្ជូនជាការស្រេច។
??របៀបស្នើសុំការផ្ទៀងផ្ទាត់អាជីវកម្ម៖ https://bit.ly/3A1qqMP
??ស្វែងរកវគ្គសិក្សា និងចុះឈ្មោះនៅទីនេះ៖ https://sdfcambodia.org/courses/list

✍️ SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា!

#SkillsDevelopmentFund #SDF #SkillsMatchingProgram

1 year, 1 month ago
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ …

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ខួបគម្រប់ ១២ ឆ្នាំ នៃការយាងសោយព្រះទិវង្គត។
ថ្នាក់ដឹកនាំ និងក្រុមការងារនៃ មូលនិធិអភិវឌ្ឍន៍ជំនាញ សូមសម្តែងនូវការចងចាំជានិច្ច ចំពោះស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង និងខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គ សម្រាប់ជាតិមាតុភូមិ។

#SkillsDevelopmentFund #SDF

1 year, 1 month ago
ចំណេញថ្លៃបណ្តុះបណ្តាលរហូតដល់៦០% ក្រោមថវិកាឧបត្ថម្ភរបស់ SDF សម្រាប់ការអភិឌ្ឍជំនាញបុគ្គលិកលោកអ្នក តាមរយៈ កម្មវិធីផ្គូផ្គងជំនាញ។

ចំណេញថ្លៃបណ្តុះបណ្តាលរហូតដល់៦០% ក្រោមថវិកាឧបត្ថម្ភរបស់ SDF សម្រាប់ការអភិឌ្ឍជំនាញបុគ្គលិកលោកអ្នក តាមរយៈ កម្មវិធីផ្គូផ្គងជំនាញ។
វិនិយោគលើការអភិវឌ្ឍជំនាញបុគ្គលិកលោកអ្នក ជាមួយកម្មវិធីផ្គូផ្គងជំនាញឥឡូវនេះ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធិភាពការងារ និងភាពរីកចម្រើននៃអាជីវកម្ម។  
??អំពីកម្មវិធីផ្គូផ្គងជំនាញ៖ https://bit.ly/4bZ13cb  
✍?SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា!

#SkillsDevelopmentFund #SDF #SkillsMatchingProgram

We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago