កូនខ្មែរ | Kon Khmer 🇰🇭

Description
🇰🇭 #ចែកចាយព្រឹត្តិការណ៍ពិតនៅកម្ពុជា! ស្មោះស្ម័គ្រ ស្មោះត្រង់ លើកកំពស់កិត្យានុភាពជាតិខ្មែរ បម្រើ ការពារ និងស្រឡាញ់ខ្មែរជានិច្ច! * ខ្មែររួមគ្នា ខ្មែរខ្លាំង * I Love Cambodia!
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago

9 months, 1 week ago

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំពោះការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គម​ (Facebook) សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​។

9 months, 1 week ago
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន …

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តមបានចាត់ទុកថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

9 months, 1 week ago

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ លោក សម រង្ស៉ី អង្គុយលើចង្អេរ លើកខ្លួនឯង, គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់​នេះ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះ លោក សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។ សម្តេចបានលើកឡើងថា គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់​នេះ។

ការលើកឡើងរបស់ សម្តេចបវរធិបតី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេច តាមបណ្តាញសង្គម។

សម្តេចបានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។

សម្តេចបានបន្តថា៖ «ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមពត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅»។

សម្តេចបានឃើញ ស្រ្តីឈ្មោះ សំ សុខា ដែលធ្លាប់ជាអ្នកដើរតាម លោក សម រង្ស៉ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សម្តេចបានលើកឡើងដូច្នេះថា៖ «សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៉ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក ដូចពាក្យខ្មែរមួយឃ្លាថា «មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕

11 months, 3 weeks ago
កូនខ្មែរ | Kon Khmer 🇰🇭
11 months, 3 weeks ago
កូនខ្មែរ | Kon Khmer 🇰🇭
11 months, 3 weeks ago
កូនខ្មែរ | Kon Khmer 🇰🇭
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago