ឌឹ កាសែត - The Gazette

Description
ព័ត៌មានសម្រាប់ទាំងអស់គ្នា
Advertising
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago

5 days, 19 hours ago

https://t.me/cambotory/3932

Telegram

សច្ចធម៌ប្រវត្ដិសាស្រ្ដ

***🔔*** ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី \_\_\_\_\_\_\_\_\_\_\_\_\_\_\_\_\_\_\_\_\_ JOIN ***🌐***សច្ចធម៌ប្រវត្ដិសាស្រ្ដ ***🌐*** | FACEBOOK ***🌐*** | TikTok ***🌐*** | WEB

ឌឹ កាសែត - The Gazette
6 days, 3 hours ago
ឌឹ កាសែត - The Gazette
1 week, 1 day ago

ទៅលេងបាត់ដំបង កុំភ្លេចភ្នំសំពៅ
បាត់ដំបង៖រៀបចំ​តំបន់​ទេសចរណ៍ភ្នំសំពៅ បំពាក់​ភ្លើង​ពណ៌កម្សាន្ត​ពេល​រាត្រី​​ ឲ្យ​ដូចជា​ផ្សាររាត្រី​បែប​ធម្មជាតិ
បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍​ខេត្តបាត់ដំបងបាន​ឱ្យដឹង​ថា ក្នុង​ទិសដៅ​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​មក​ទស្សនា​ក្នុង​ខេត្ត​បាត់​ដំបង​បន្ថែម​ទៀត​ ខាង​មន្ទីរ​ខេត្ត​បាន​នឹង​កំពុង​ខិតខំ​កែច្នៃ​តំបន់​ទេសចរណ៍​ភ្នំ​​សំពៅ ប្រែក្លាយ​​ជា​រមណីយដ្ឋាន​ឈាន​មុខ​គេ ក្នុង​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ២០២៤ នេះ។ លោកបានបន្តទៀត​​ថា ដើម្បី​ឲ្យ​ពិភព​​លោក​បាន​ស្គាល់​កាន់​តែ​ច្រើន​នូវ​ផលិតផល និង​ម្ហូបអាហារ​ដែល​ជា​ស្នាដៃ​​កូនខ្មែរ ខាង​មន្ទីរ​​ខិតខំ​កែច្នៃ​បន្ថែម​ទៀត​នៅ​​តំបន់​ភ្នំសំពៅ​នលើ​ពី​សក្ដានុពល​ដែល​មាន​ស្រាប់​នៅ​តំបន់​នេះ​​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ឈាន​មុខ​គេ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
លោកបន្ថែមថា​ «ការកែច្នៃ​បន្ថែម​នេះ មាន​សាងសង់​ជា​តូបដាក់​តាំង​លក់ផលិតផល​ក្នុងស្រុក (ភូមិមួយ​ផលិតផល​មួយ) រួម​និង​ម្ហូប​អាហារ​ឆ្ងាញ់ៗយ៉ាង​​សម្បូរ​បែបផង​ដែរ​»។ ជាក់ស្តែង​​បច្ចុប្បន្ន​កំពុង​តែ​សាងសង់ និង​មាន​​រៀបចំ​បំពាក់​ភ្លើង​ពណ៌ សម្រាប់​ភ្ញៀវ​កម្សាន្ត​ពេល​រាត្រី​ផង ដែល​មើល​ទៅ​ហាក់ដូចជា​ផ្សាររាត្រី​ដ៏​ទំនើប​បែប​​ធម្មជាតិ​​មួយ ធ្វើ​ឲ្យ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ស្រស់​ស្រាយ។ មិន​តែ​ប៉ុណ្ណោះ​ ចំពោះ​ការ​កែច្នៃ​បន្ថែម​នេះ នៅ​​ថ្ងៃទី១១-១២ ខែ​ឧសភា ខាងមុខនេះ នឹង​ដាក់​​សម្ពោធ​ជា​ផ្លូវ​ការ​​។
ទន្ទឹម​នេះ​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូប​នេះក៏​បាន​​អំពាវនាវ​ដល់​ភ្ញៀវ​ក្នុង​ស្រុក​ចូល​រួម​មក​កែ​កម្សាន្ត​ទាំង​អស់គ្នា នឹង​ជួយ​លើក​កម្ពស់​ផលិតផល និង​ម្ហូបអាហារ​ក្នុង​ស្រុក ឲ្យ​កាន់​តែ​ផុលផុស​បន្ថែម​ទៀត។
ភ្នំសំពៅ ជា​ឈ្មោះ​ភ្នំ​មួយ​ស្ថិត​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ចម្ងាយ ១២ គីឡូម៉ែត្រ​ពីទី​​រួម​ខេត្ត​​បាត់ដំបង ត្រូវ​បាន​ដាក់​បញ្ចូល​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ពេញ​និយម សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​។ ភ្នំ​នេះ​មាន​ល្អាង​រហូតដល់​ ១២ ​ប្លែក​ពី​គ្នា​មាន​កម្ពស់​ប្រមាណ ១០០ ម៉ែត្រ កាំ​ជណ្ដើរ​ឡើង​ចំនួន ១០៣០ កាំ មាន​ទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ ​(អតីតផ្លូវជាតិលេខ១០) ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។
នៅ​លើ​កំពូល​ភ្នំនេះ​ មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​គិរីរម្យ​ និង​ល្អាង​រូង​ទាំង ១២ លើភ្នំ​នេះ​មាន​ដូចជា ល្អាង​​ផ្កាស្លា, ល្អាង​គក់​ទ្រូង,ល្អាង​ខ្យល់,ល្អាង​​តែង​ខ្លួន,ល្អាង​ល្ខោន, ល្អាង​ជ្រៃ, ល្អាង​ពេជ្រ, ល្អាង​ខ្វែង, ល្អាង​ប្រេង, ល្អាង​ស្ថានីយ ឬ​ល្អាង​ធំ, ល្អាង​ក្បាល​ខ្មោច និង​ល្អាង​ប្រចៀវ​។ ក្នុង​ចំណោមល្អាង​ទាំង ១២ ​ភ្ញៀវ​​ទេសចរ​ និយម​ចូល​​ទស្សនា​តែល្អាង​ផ្កា​ស្លា និង​ល្អាង​ល្ខោន​ប៉ុណ្ណោះ។ ការ​​ទស្សនាទិដ្ឋភាព​​ហ្វូង​សត្វ​ប្រជៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញ​ពី​ល្អាង​នៅ​ពេល​ល្ងាច ដែល​អ្នក​​ស្រុក​តែង​និយម​នាំ​គ្នា​​ហៅ​ហ្វូង​ប្រជៀវ​ទាំង​នោះ​ថា​ កង​​ទ័ព​ប្រជៀវ​ដ៏​ក្លាហាន ជា​ចំណីទាក់ទាញអ្នក​ទេសចរ​ចង់​ទៅទស្សនា​ភ្នំសំពៅខណៈ​ក្បួន​ហោះហើរ​របស់​ហ្វូង​ប្រជៀវ​នេះ​ប្រៀប​បាន​ទៅ​នឹង​ចរន្ត​ទឹក​ហូរ​លើ​ផ្ទៃ​អាកាស ​ដែល​ការ​ហោះ​ហើរ​របស់​ហ្វូង​សត្វ​​ប្រជៀវ​នៅ​ចន្លោះ​ម៉ោង ៥:៣០ នាទី ដល់​ម៉ោង ៦:១៥នាទីល្ងាច គឺជា​ពេល​វេលា​ដែល​ហ្វូង​សត្វ​ប្រជៀវ​ចាប់​ផ្ដើម​ហោះ​ហើរ​បណ្ដែត​ខ្លួន​ចេញពី​រូងភ្នំ​ ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទើប​នៅ​តំបន់​មួយ​នេះ ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បង្កើន​ការ​​កែច្នៃ​បន្ថែម​ដើម្បី​ទាញ​​កំណើន​ភ្ញៀវ​ក្រៅ​ស្រុក កាន់​តែ​មាន​កំណើន​ខ្ពស់៕
អត្ថបទ៖ សៅ សារិទ្ធ
#ខេត្តបាត់ដំបង #មន្ទីទេសចរណ៍ខេត្តបាត់ដំបង
(ប្រភពក្រសួងទេសចរណ៍)

2 months ago
ឌឹ កាសែត - The Gazette
2 months ago
ឌឹ កាសែត - The Gazette
2 months ago
ឌឹ កាសែត - The Gazette
4 months ago
ឌឹ កាសែត - The Gazette
4 months ago
ឌឹ កាសែត - The Gazette
4 months ago
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បន្តដឹកនាំ​គណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង …

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បន្តដឹកនាំ​គណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ​លើក​ទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីស។

ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង រសៀលថ្ងៃចន្ទ ទី១៥ មករា ២០២៤(ប្រភពឆេណែល សម្ដេចធិបតី ហ៊ុន ម៉ាណែត)

4 months ago
ឌឹ កាសែត - The Gazette
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago