Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

BRANDMEDIA News

Description
ខ្លី ខ្លឹម រហ័ស
Advertising
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago

4 days, 5 hours ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ក្នុងតំបន់ដែលមានផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ជាមធ្យមជាង២៦៣០ដុល្លារខណៈការព្យាករកំណើនប្រាក់ ចំណូលរបស់ប្រជាជន គឺមានការអង្កេត និងសិក្សាច្បាស់ លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋ។
(ប្រភព៖ Thmey Thmey) - Read

ភ្នំពេញ៖ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកស្រី លោកស្រី ភីង អ៊ែម កីតនីកូន ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា- កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយនឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ានឲ្យកាន់តែរីកចម្រើន។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ កម្ពុជា-ចិននឹងធ្វើសមយុទ្ធនាគមាសលើកទី៦រយៈពេល១៤ថ្ងៃដោយមានកម្លាំងចូលរួមពីកងទ័ពនៃប្រទេសទាំងពីរជាង២ពាន់នាក់និងប្រើនាវាចម្បាំង១៤គ្រឿង នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
(ប្រភព៖ PPD News) - Read

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
(ប្រភព៖ AKP) - Read

ភ្នំពេញ៖ អធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញសេចក្ដីបំភ្លឺជុំវិញការចុះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ»។
(ប្រភព៖ Apsara Net) - Read

អន្តរជាតិ៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បើកកិច្ចប្រជុំអន្តរដ្ឋាភិបាលលើកដំបូង ស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៤ ខែឧសភា ដោយពិភាក្សាគ្នាលើប្រធានបទជាច្រើន រួមទាំងហានិភ័យផ្នែកបច្ចេកវិទ្យាដែលទាក់ទងនឹង AI និងទិដ្ឋភាពនៃអភិបាលកិច្ចសកល។
(ប្រភព៖ CGTN) - Read

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិន និងកូរ៉េខាងត្បូងគួរតែរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព បើទោះជាប្រទេសទាំង២កំពុងខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួនក៏ដោយ។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅភាគខាងជើងតំបន់ហ្គាហ្សាខណៈដែលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងចលនាតស៊ូអ៊ីស្លាមហាម៉ាស់និងកងកម្លាំងអ៊ីស្រាអែល។
(ប្រភព៖ Aljazeera) - Read

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សម្ដែងការសោកស្ដាយចំពោះការស្លាប់របស់បុគ្គលិកនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខអង្គការសហប្រជាជាតិ (DSS) និងការរងរបួសរបស់បុគ្គលិក DSS នៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សា។
(ប្រភព៖ UN Press) - Read

4 days, 20 hours ago

សូមអញ្ជើញរីករាយសណ្ដាប់ និងទស្សនា កិច្ចសម្ភាស លោក ចាន់ រស្មី សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល
ក្រោមប្រធានបទ «ការត្រៀមខ្លួនដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល»។

👉 តាមដានលើគេហទំព័រ _ Brandpodcast

5 days, 5 hours ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។
(ប្រភព៖ Fresh News) - Read

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលថា ការចាប់ខ្លួនសកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយ សុទ្ធតែជារឿងនយោបាយនោះ វាមិនមានលក្ខណៈវិទ្យាសាស្ត្រនោះទេ។
(ប្រភព៖ AMS) - Read

ភ្នំពេញ៖ ក្រសួងបរិស្ថាន ចេញសេចក្តីបំភ្លឺករណីថ្មីៗនេះមានក្រុមក្រៅច្បាប់មួយក្រុម បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា។
(ប្រភព៖ The Mirror News) - Read

ភ្នំពេញ៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៧ ៩០៣សន្លឹកទៀតហើយ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
(ប្រភព៖ Apsara Net) - Read

ភ្នំពេញ៖ សមត្ថកិច្ច នឹងងបញ្ជូនស្ត្រីម្នាក់ទៅតុលាការនៅរសៀលនេះ ពាក់ព័ន្ធករណីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ និងក្លែងបន្លំជាកូនចៅ ប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បោកប្រាស់លុយប្រជាពលរដ្ឋអស់ជាច្រើន។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ ក្រសួងការងារ អំពាវនាវដល់អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលនៅសេសសល់ ទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងរកការងារថ្មី តាមរយៈទីភ្នាក់ជាតិមុខរប និងការងារ។
(ប្រភព៖ Bayon Radio) - Read

អន្តរជាតិ៖ រដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ប្រទេសបានឯកភាពគ្នាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ដើម្បីផ្តល់ការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ។
(ប្រភព៖ Pravda) - Read

អន្តរជាតិ៖ ចំនួនអ្នកស្លាប់នៃពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងលើសពី ៣៥,០០០ នាក់ និងរងរបួសដល់ ៧៨,៧៥៥នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប។
(ប្រភព៖ Aljazeera) - Read

អន្តរជាតិ៖ ប្រទេសអេហ្ស៉ីប បានប្រកាសថាខ្លួននឹងចូលរួមគាំទ្រលើករណីបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ប្រឆាំងអ៉ីស្រាអែល នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពីការបង្កើនប្រតិបត្តិការយោធាអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា និងផលប៉ះពាល់ចំពោះជនស៉ីវិល។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីលីសៀនឡុងបានសន្យាជួយជ្រោមជ្រែងលោកឡរ៉ែនវង់ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ឱ្យឱ្យទទួលបានជោគជ័យ។
 (ប្រភព៖ China Daily) - Read

2 months ago

BRANDMEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ក្នុងគោលបំណងប្រមូលធាតុចូល ជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និង ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី ចំនួន៤។
(ប្រភព៖ Fresh News) - Read

ភ្នំពេញ៖ «កម្ពុជា​ និងជប៉ុន​​ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់»។
(ប្រភព៖ The Gazette) - Read

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.)រត់ចោលកម្មករ។។
(ប្រភព៖ PPD News) - Read

អន្តរជាតិ៖ ការធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងហាក់មិនថមថយនោះទេ ខណៈគណៈគ្រូពេទ្យជាន់ខ្ពស់របស់ជាតិគ្រោងនឹងលាលែងចេញពីតំណែង ប្រសិនបើរដ្ឋាភិបាលដោះស្រាយមិនបានត្រឹមត្រូវទេនោះ។
(ប្រភព៖ VOA) - Read

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ សន្យាថា នឹងដោះលែងអ្នកទាំងឡាយដែលជាប់ពន្ធនាគារ ដោយសារសកម្មភាពវាយ ប្រហារ វិមានសភាអាមេរិកកាលពីឆ្នាំ២០២១ ប្រសិនបើជាប់ឆ្នោតម្តងទៀត។
(ប្រភព៖ The Daily star) - Read

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលនឹងវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា តាមការគ្រោងទុក ទោះជាមានការដាក់សម្ពាធខ្លាំងពីអន្តរជាតិក៏ដោយ។
(ប្រភព៖ Aljazeera) - Read

អន្តរជាតិ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា នឹងជួបលោក វ្ល៉ាឌីមៀ ពូទីន ក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីនៅក្នុងខែមីនានេះ ដើម្បីពិភាក្សាលើបញ្ហាសង្គ្រាម ដោយបញ្ជាក់ថាគ្រប់សកម្មភាពដែលដុតបញ្ឆេះសង្រ្គាមកាន់តែខ្លាំងនៅអ៊ុយក្រែន ឬសាយភាយចូលទឹកដី NATO គួរតែត្រូវបានបញ្ចៀស។
(ប្រភព៖ Reuters) - Read

2 months, 1 week ago

BRANDMEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានបោះឆ្នោតអនុម័តទាំងស្រុងដោយឥតកែប្រែ លើខ្លឹមសារទាំងមូលនៃ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ក្នុងសម័យប្រជុំជាវិសាមញ្ញ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។
(ប្រភព៖ AKP) - Read

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការ ក្រោយកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់។
(ប្រភព៖ Fresh News) - Read

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
(ប្រភព៖ PPD News) - Read

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបបានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួកតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។
(ប្រភព៖ The Mirror News) - Read

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការអំពាវនាវរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីសឱ្យអ៊ុយក្រែនចរចាបញ្ចប់ សង្រ្គាមជាមួយទីក្រុងមូស្គូ និងបានអះអាងថាស្ថានការណ៍របស់កងទ័ពអ៊ុយក្រែនមានភាពល្អប្រសើរឡើងវិញហើយ ព្រមទាំងបានបង្អាក់ការរីកចម្រើនទៅមុខរបស់កងទ័ពរុស្ស៉ីផងដែរ។
(ប្រភព៖ Yahoo) - Read

អន្តរជាតិ៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលយេម៉ែន បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរវាងកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើទីក្រុងកំពង់ផែ ក៏ដូចជាទីប្រជុំជនតូចមួយ នៅឯភាគខាងលិចប្រទេសយេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ របួស ១៤នាក់ ដែលនេះជាចំណាត់ការដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានអនុម័តសេចក្តីសម្រេច ដើម្បីស្នើសុំឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward ក្រោមហេតុផលថា បានបំពានរដ្ឋធម្មនុញ្ញ ជាមួយនឹងផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ។
(ប្រភព៖ The Straits Times) - Read

អន្តរជាតិ៖ មេដឹកនាំសម្ព័ន្ធក្រុមអ្នកមិនពេញចិត្តរដ្ឋាភិបាលក្នុងប្រទេសហៃទី បាននិងកំពុងធើ្វការប្រយុទ្ធដើម្បីផ្តួលរលំរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្តី Ariel Henry ដើម្បីរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ថែមទាំងបានព្រមានទៅដល់បណ្តាម្ចាស់សណ្ឋាគារដែលព្យាយាមផ្តល់កន្លែងលាក់ខ្លួនសម្រាប់ក្រុមអ្នកនយោបាយរបស់រដ្ឋាភិបាលទាំងអស់។
(ប្រភព៖ WION) - Read

2 months, 1 week ago

BRANDMEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
(ប្រភព៖ Brandmedia) - Read

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា កម្ពុជាកំពុងចូលរួមជាមួយអាស៊ាន ជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលាន ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។
(ប្រភព៖ Fresh News) - Read

ភ្នំពេញ៖ កម្ពុជា ស្នើឲ្យភាគីអាម៉េរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ និងការជូនដំណឹងជាមុនដល់ ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន។
(ប្រភព៖ AKP) - Read

ភ្នំពេញ៖ កម្ពុជា ទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសក្នុងពិភពលោក ដែលមានសេរីភាពសម្រាប់ស្ត្រី ក្នុងការចាប់ផ្ដើមអាជីវកម្ម និងធុរកិច្ច។
(ប្រភព៖ Bayon Radio) - Read

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា បេក្ខជនណាដែលរកឃើញថាមានសារជាតិញៀនត្រូវបណ្តេញចេញតែម្តង ទោះបីលទ្ធផលប្រកាសថាបានប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី។
(ប្រភព៖ Fresh News) - Read

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជាតិវៀតណាម២៦នាក់ ដែលលួចចូលដីកម្ពុជា និងរឹបអូសវត្ថុតាងមួយចំនួន ដែលបម្រើឱ្យបទល្មើសវ៉ៃព្រៃដើម្បីកាយយករ៉ែមាស នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។
(ប្រភព៖ Fresh News) - Read

អន្តរជាតិ៖ យោធាអាម៉េរិកបានឱ្យដឹងថា សហរដ្ឋអាម៉េរិក និងប្រទេសហ្សកដានី បានបន្តប្រតិបត្តិការជាថ្មីជុំវិញការទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះ ដែលរួមមានអាហារជាង ១១,៥០០ កញ្ចប់ជំនួយ ទៅដល់ប្រជាជននៅក្នុងតំបន់ដែលកំពុងរងផលប៉ះពាល់។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីហុងគ្រីបាននិយាយថា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងមិនផ្តល់លុយជំនួយដល់អ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីឡើយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកម្តងទៀត។
(ប្រភព៖ BBC) - Read

អន្តរជាតិ៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថាខ្លួនបានចាប់ផ្ដើមនីតិវិធីព្យួរអាជ្ញាបណ្ណរបស់គ្រូពេទ្យកម្មសិក្សា ៤៩០០នាក់ ដែលបានលាឈប់ និងមិនព្រមត្រឡប់ចូលធ្វើការវិញ ដើម្បីបង្ហាញការប្រឆាំងជំទាស់ទៅនឹងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី យូន ស៊ុកយុល។
(ប្រភព៖ Aljazeera) - Read

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីបានបញ្ជាក់ថា បារាំង និងប៉ូឡូញ មិនមានសិទ្ធិនិយាយអំពីការដាក់ពង្រាយកងទ័ពទៅក្នុងអ៊ុយក្រែនទៅកាន់សមាជិកណាតូណាទាំងអស់ ព្រោះទង្វើបែបនេះនឹងនាំទៅរកផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
(ប្រភព៖ RT) - Read

4 months ago
ឯកឧត្តម ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករ ដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ

ឯកឧត្តម ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករ ដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ

នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។ ឯកឧត្តមបានអះអាងថា សហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាព ចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។ នេះគឺជាការដឹកនាំដោយគ្មានតម្លាភាព និងមិនបានអនុវត្តតាមស្តង់ដាអន្តរជាតិ ដែលសហជីពទាំងអស់ត្រូវតែបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឱ្យសមាជិករបស់ខ្លួនបានដឹង ព្រោះថា សហជីពទទួលលុយវិភាគទានពីកម្មករ ហើយកម្មករក្នុងនាមជាម្ចាស់លុយត្រូវតែមានសិទ្ធិសួរដេញដោលឱ្យប្រធានរបស់ខ្លួនបង្ហាញជូនកម្មករជាទូទៅនៅចំពោះមុខសន្និបាតប្រចាំឆ្នាំរបស់សហជីព។

អានព័ត៌មានលម្អិត

👉Telegram
👉Facebook Page
👉Website
👉TikTok
👉YouTube

4 months ago
សញ្ញានៃការបង្រួបបង្រួមកូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវកាត់ផ្ដាច់ហៅលែងលឺក្រោយលោក គីម ជុងអ៊ុន បោះពាក្យប៉ុន្មានម៉ាត់!

សញ្ញានៃការបង្រួបបង្រួមកូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវកាត់ផ្ដាច់ហៅលែងលឺក្រោយលោក គីម ជុងអ៊ុន បោះពាក្យប៉ុន្មានម៉ាត់!

អានបន្ត៖ https://media.brandbodia.com/article/11751/

JOIN BRANDMEDIA | សូមចុចលេីតំណភ្ជាប់ Link ខាងក្រោមដេីម្បីទទួលបានព័ត៌មានថ្មីៗ

👉Telegram
👉Facebook Page
👉Website
👉TikTok
👉YouTube

4 months ago

BRANDMEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ បណ្តាក្រុមហ៊ុនជិត​ ១១០​ ក្រុមហ៊ុន​ បានមកជួបជុំគ្នា​ ដោយក្នុងនោះក្រុមហ៊ុន​ចំនួន ៨០​ មកពីប្រទេសបារាំង​ និង​ក្រុមចំនួន​ ៣០​ មកពីប្រទេសកម្ពុជា​ ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង​ ពង្រីកឱកាស​ និងសិក្សាស្វែងយល់​ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។
(ប្រភព៖ ប្រយុទ្ធ) - Read

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរគាស់ទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីសលើកនេះ។
(ប្រភព៖ Apsara Net) - Read

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្មបកស្រាយថា អាជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើគឺជារឿងយល់ច្រឡំ តាមពិតទៅ ឆ្នាំនេះប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើទាំងប្រថុយប្រថាន ទោះបីជាដឹងថាមានហានិភ័យក៏ដោយ។
(ប្រភព៖ Brandbodia) - Read

ភ្នំពេញ៖ ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់ប្រទេសផ្សេងទៀតលើពិភពលោក តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តា ប្រទេសនានា។
(ប្រភព៖ AKP) - Read

ភ្នំពេញ៖ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល៕
(ប្រភព៖ The Gazette) - Read

ភ្នំពេញ៖ ពលរដ្ឋជិត២០០នាក់ នាំគ្នាតវ៉ានៅសាលាដំបូងខេត្តក្រចេះ ឲ្យសារព័ត៌មាន៣អង្គភាព ផ្សាយបំភ្លឺឡើងវិញ ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់ថា ពួកគាត់កាប់ទន្រ្ទានយកដីព្រៃរដ្ឋ និងរស់នៅអនាធិបតេយ្យ នៅស្រុកស្នួល។
(ប្រភព៖ CNC) - Read

អន្តរជាតិ៖ ការនាំចេញអង្កររបស់ប្រទេសវៀតណាម និងថៃបានកើនឡើងដល់កម្រិតខ្ពស់ បន្ទាប់ពីការរឹតបន្តឹងនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលប្រទេសនាំចូលកំពុងប្រជែងគ្នាស្វែងរកអ្នកផ្គត់ផ្គង់ថ្មី។
(ប្រភព៖ Nikkei Asia) - Read

អន្តរជាតិ៖ ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បញ្ជាក់ពីទំនួលខុសត្រូវដ៏សំខាន់មួយក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតាំងចិត្តការពារតៃវ៉ាន់ពីការគំរាមកំហែងនិងការបំភិតបំភ័យពីប្រទេសចិន។
(ប្រភព៖ France 24) - Read

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យីបានធ្វើការអំពាវនាវឱ្យមា ការជំរុញឱ្យបង្កើតនូវរដ្ឋប៉ាឡេស្ទីន និងឱ្យមានបទឈប់បាញ់គ្នាមួយនៅក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងផ្ទុះឡើងនូវសង្គ្រាមរយៈពេល១០០ថ្ងៃរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែលបង្កឱ្យស្លាប់មនុស្សជាពាន់នាក់។
(ប្រភព៖ CNA) - Read

អន្តរជាតិ៖ កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងប្រភេទឥន្ធនៈរឹងរយៈចម្ងាយមធ្យម ដែលផ្ទុកក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេង ដែលកាំជ្រួចនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន
(ប្រភព៖ The Japan Times) - Read

4 months, 1 week ago
BRANDMEDIA News
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago