BRANDMEDIA News

Description
ខ្លី ខ្លឹម រហ័ស
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago

9 months, 1 week ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥

ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់វិធានការសន្ដិសុខថ្មីមួយដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។
(ប្រភព៖ Kampuchea Thmey) - Read

ភ្នំពេញ៖ លោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំទៅអភិបាលរាជធានី-ខេត្ត ថាអាជ្ញាធរមូលដ្ឋានត្រូវរៀបចំទុកដាក់និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដោយកុំចាំទាល់តែថ្នាក់ដឹកនាំជិះឆ្លងកាត់តំបន់នោះទើបរៀបចំទុកដាក់ឱ្យមានរបៀបរៀបរយឡើយ។
(ប្រភព៖ Thmey Thmey) - Read

ភ្នំពេញ៖ លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ថា ក្រសួងកំពុងតែប្រមូលធាតុចូល ដើម្បីយក «មហាសង្រ្កាន្ត» របស់កម្ពុជាយើង ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំសិក្ខាសាលាម្តងទៀត ដើម្បីសម្រេចយកឈ្មោះផ្លូវការ ក្នុងការដាក់ស្នើចុះបញ្ជី នៅចុងខែមីនាតែម្តង។
(ប្រភព៖ Fresh New) - Read

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិកម្ពុជា រម្លឹកថា បើមិនចាំបាច់សុំកុំខ្ចីលុយគេ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ឌពី ធនាគារជាតិនៃកម្ពុជា ព្រោះនៅពេលមានបញ្ហាយើងអាចរកមុខឃើញ នឹងដោះស្រាយតាមនីតិវិធីច្បាប់។
(ប្រភព៖ Fresh New) - Read

ភ្នំពេញ៖ ក្រុមខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់បាននៅក្រុងប៉ោយប៉ែត ក្រោយបោះដៃ និងសុំកិច្ចសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ។
(ប្រភព៖ CNC) - Read

អន្តរជាតិ៖ មេដឹកនាំអ៊ុយក្រែនលោកវ្ល៉ាឌីមៀហ្សេលេនស្គីបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានរ៉ែកម្ររបស់ប្រទេសនេះ ខណ:លោកមានអារម្មណ៍ថា លោកត្រូវបានគេស្នើសុំដោយមិនសមហេតុផល ឱ្យចុះហត្ថលេខាលើអ្វីមួយដែលលោក មិនមានឱកាសអាន។
(ប្រភព៖ Mehr New Agency) - Read

អន្តរជាតិ៖ តុលាការព្រហ្មទណ្ឌថៃបានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់ធ្វើដំណើរទៅព្រុយណេនៅថ្ងៃទី១៨និង១៩ខែកុម្ភៈដើម្បីចូលរួមកិច្ចប្រជុំមួយ ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យអតីតមេដឹកនាំរូបនេះទៅកម្ពុជានិងវៀតណាមឡើយ។
(ប្រភព៖ The Nation) - Read

អន្តរជាតិ៖ រដ្ឋបាលអាម៉េរិករបស់លោកប្រធានាធិបតីដូណាល់ត្រាំបានស្នើគ្រប់គ្រងធនធានធម្មជាតិអ៊ុយក្រែន៥០ភាគរយដើម្បីដោះដូរនឹងជំនួយនិងហិរញ្ញវត្ថុរបស់អាម៉េរិក។ទន្ទឹមនេះអាម៉េរិកទំនងដាក់សំណើបញ្ជូនទ័ពទៅអ៊ុយក្រែនដើម្បីការពារធនធាននោះថែមទៀតប្រសិនបើកិច្ចព្រមព្រៀងសម្រេចបាន។
(ប្រភព៖ NBC) - Read

អន្តរជាតិ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពកាន់តែអាក្រក់ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយប្រកាសថា មនុស្សប្រហែល ៣៥០,០០០ នាក់ បានបាត់បង់ ទីជម្រកដោយសារការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល។
(ប្រភព៖ Reuters) - Read

9 months, 1 week ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថាចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី បានរក្សានូវមិត្តភាពដ៏រឹងមាំនិងស្អិតរមួត ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីក្នុងបរិយាកាសគោរពនិងផ្ដល់តម្លៃគ្នា ក៏ដូចជាផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
(ប្រភព៖ AKP) - Read

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ណែនាំដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។
(ប្រភព៖ Kampuchea Thmey) - Read

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើណែនាំ ដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និង កម្មករ-និយោជិត ទាំងអស់យកចិត្តទុកដាក់ និងការពារជាពិសេស ចំពោះ កម្មករ-និយោជិត ជាស្ត្រីមានផ្ទៃពោះដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាព និងធានានូវលក្ខខណ្ឌការងារល្អប្រសើរ។
(ប្រភព៖ Kampuchea Thmey) - Read

ភ្នំពេញ៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវបានកម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនចំនួន៣នាក់ (ខ្មាន់កាំភ្លើងអ្នកបាញ់ផ្ទាល់) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់បាននៅរាជធានីភ្នំពេញម្នាក់ សរុបចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន។
(ប្រភព៖ Fresh New) - Read

អន្តរជាតិ៖ ឥណ្ឌារំពឹងនឹងលក់មីស៉ីលរយៈចម្ងាយខ្លី ឱ្យទៅហ្វីលីពីន ក្នុងឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងមួយ មានតម្លៃជាង២០០លានដុល្លារ ដែលនឹងជាកិច្ចព្រមព្រៀងនាំចេញអាវុធធំទី២ របស់ទីក្រុងញូវដែលី ជាមួយទីក្រុងម៉ានីល។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការគាំទ្ររបស់លោក ចំពោះការដាក់បញ្ចូលប្រទេសរុស្ស៊ីទៅក្នុង G7 វិញ ដោយពណ៌នាថាការបណ្តេញរុស្ស៊ីចេញគឺជាកំហុសមួយ។
(ប្រភព៖ POLITICO) - Read

អន្តរជាតិ៖ មេដឹកនាំអ៊ីស្រាអែល កំពុងពិចារណាវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ធំៗ២ដូចជា Fordow និង Natanz អាចនឹងត្រូវកំណត់គោលដៅក្នុងរង្វង់ពេល៦ខែដំបូងនៃឆ្នាំ២០២៥។ 
(ប្រភព៖ CNN) - Read

អន្តរជាតិ៖ ជនរងគ្រោះបរទេស២៦១នាក់ ត្រូវបានដោះលែងពីក្រុមឆបោកតាម Call-Center នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិត។
(ប្រភព៖ Bangkok Post) - Read

9 months, 2 weeks ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ដាច់ខាតបិទឬដកហូតអាជ្ញាបណ្ណអាជីវកម្មក្លឹបកម្សាន្តខុនដូបារ KTV ផ្ទះសំណាក់ដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
(ប្រភព៖ Fresh New) - Read

ភ្នំពេញ៖ សម្តេច ឃួន សុដារី នឹងដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖ ១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ជលផល ២-ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិ កាលទី៧។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួន បានបិទលើរថយន្តដឹកទំនិញ និងរថយន្តដឹកដី ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ ។
(ប្រភព៖ AKP)- Read

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា (GDCE) បានរាយការណ៍ថា ខ្លួនបានរកចំណូលជាង២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត១៤ភាគរយធៀបនឹងឆ្នាំ២០២៣ ទោះបីជាមានបញ្ហា ប្រឈមួយចំនួនដូចជាការអនុវត្ត នូវកិច្ច ព្រមព្រៀងពាណិជ្ចកម្មសេរីដែលធ្វើឱ្យ ប៉ះពាល់ ដល់ការកៀរគរចំណូលពន្ធគយក្តី។
(ប្រភព៖ Kampuchea Thmey) - Read

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា បទឈប់បាញ់នៅតំបន់ហ្កាហ្សានឹងត្រូវលុបចោល ហើយយោធានឹងបន្តការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាសឡើងវិញ ប្រសិនបើពួកគេមិនដោះលែងចំណាប់ខ្មាំងទេ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ លោកត្រាំនិងលោកពូទីនបាននិយាយគ្នាតាមទូរស័ព្ទរយៈពេល១ម៉ោង៣០នាទីដោយពិភាក្សាអំពី«ការចរចាសន្តិភាព»ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
(ប្រភព៖ The Washington Post) - Read

អន្តរជាតិ៖ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ការដែលសហរដ្ឋអាមេរិកផ្អាកផ្ដល់ជំនួយដល់បរទេស បាននិងកំពុងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពពិភពលោក ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺស្វិតដៃជើង មេរោគអេដស៍ និងការគំរាមកំហែងផ្សេងៗទៀត។
(ប្រភព៖ Reuters) - Read

អន្តរជាតិ៖ នាយកប្រតិបត្តិក្រុមហ៊ុន លោក James Quincey បាននិយាយជាមួយអ្នកវិនិយោគថា កូកា-កូឡា ប្រហែលជាត្រូវលក់ភេសជ្ជៈបន្ថែមទៀតដោយប្រើប្រាស់ដបប្លាស្ទិកនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពន្ធរបស់ប្រធានាធិបតី Donald Trump ត្រូវបានតំឡើង ដោយការតំឡើងពន្ធបែបនេះ នឹងធ្វើឱ្យកំប៉ុងអាលុយមីញ៉ូមមានតម្លៃថ្លៃជាងប្លាស្ទិក។
(ប្រភព៖ BBC) - Read

11 months, 3 weeks ago
BRANDMEDIA News
11 months, 3 weeks ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំ អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការ រុះរើ និងហាមដាក់ផ្ទាំងបដា ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការ ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
(ប្រភព៖ CNC) - Read

នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាង ប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការ តភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។
(ប្រភព៖ Fresh New) - Read

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុសជនជាតិវៀតណាម ២នាក់ ម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ទៀតចំនួន ២៧ឆ្នាំ និងពិន័យប្រាក់សរុបចំនួន ១៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
(ប្រភព៖ CNC) - Read

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ប្រទេសចិន UnionPay និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung បានរួមគ្នាប្រកាសភាពជាដៃគូយុទ្ធសាស្រ្តក្នុង «ពិធីចុះអនុស្សរណៈយោគយល់លើការប្រើប្រាស់កាតឥណពន្ធ AMK UnionPay និង Pethyoeung ជាផ្លូវការ»។
(ប្រភព៖ Thmey Thmey) - Read

ក្រុមហ៊ុនណាហ្គាវើលដ៍និងក្រសួងអប់រំយុវជននិងកីឡាកាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល៧ខែសម្រាប់អនុវិទ្យាល័យនិងវិទ្យាល័យចំនួន៦៨ក្នុងរាជធានីភ្នំពេញ។
(ប្រភព៖ DAP) - Read

គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។
(ប្រភព៖ Reuters) - Read

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ឡើងវិញថាលោកនឹងបន្តកាន់អំណាច រហូតទាល់តែចប់អាណត្តិនៅខែឧសភា ឆ្នាំ២០២៧ បន្ទាប់ពីសមាជិកសភាបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលរបស់លោក ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Michel Barnier។
(ប្រភព៖ The Guardian) - Read

ក្រុមឧទ្ទាមស៊ីរី បានប្រកាសឱ្យដឹងថា ពួកគេបានចាប់ផ្តើមវាយលុកចូលទៅក្នុងទីក្រុង Hama ដែលជាទីក្រុងយុទ្ធសាស្ត្រមួយ នៅភាគកណ្តាលប្រទេសស៊ីរី។
(ប្រភព៖ Aljazeera) - Read

ម៉ាឡេស៊ីនិងវៀតណាមរួមគ្នាបង្កើនទំនាក់ទំនងការទូតដើម្បីបង្ហាញអំពីជំហដ៏រឹងមាំប្រឆាំងនឹងការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង។
(ប្រភព៖ CNA) - Read

11 months, 3 weeks ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រីសសុខារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាពវីដេអូនិងមាតិកាមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
(ប្រភព៖ DAP) - Read

ភ្នំពេញ៖ ក្រសួងអប់រំចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយនឹងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស(QIP)នៅកម្ពុជា”។
(ប្រភព៖ Brandmedia) - Read

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសពីការរៀបចំបុណ្យសមុទ្រលើកទី១១ជុំទី៣ក្រោមប្រធានបទ “អបអរបេតិកភណ្ឌនិងចីរភាពនៃតំបន់ឆ្នេរ” ពីថ្ងៃទី១៣-១៥ ធ្នូ នៅខេត្តកំពត។
(ប្រភព៖ DAP) - Read

ភ្នំពេញ៖ មហាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំ «បុណ្យរំឭកគុណអង្គរ» លើកទី៤ នឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរំឭកគុណដល់បុព្វការីជន គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់។
(ប្រភព៖ CNC) - Read

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍។
(ប្រភព៖ AKP) - Read

អន្តរជាតិ៖ សំឡេងទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលាលែងពីតំណែងកាន់តែពុះកញ្ជ្រោលឡើងបន្ទាប់ពីប្រធានាធិបតីរូបនេះបង្កឱ្យមានភាពវឹកវរច្បាប់អាជ្ញាសឹក។
(ប្រភព៖ CNN) - Read

អន្តរជាតិ៖ អ្នកប្រយុទ្ធរាប់រយនាក់មកពីកងជីវពលអ៉ីរ៉ាក់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានឆ្លងចូលទៅក្នុងប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលដណ្តើមកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន ខណៈទីក្រុងតេហេរ៉ង់ សន្យាថានឹងជួយដល់រដ្ឋាភិបាលស៉ីរី។
(ប្រភព៖ CBC) - Read

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko គ្រោងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់មួយ នៅថ្ងៃសុក្រនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយពិភពលោក។
(ប្រភព៖ Yahoo) - Read

អន្តរជាតិ៖ អំឡុងកិច្ចប្រជុំបន្ទាន់ នៃប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) រុស្ស៉ី និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្មថាជាដើមចមនៃសង្រ្គាមស៉ីរី។
(ប្រភព៖ Reuters) - Read

1 year, 2 months ago
លោក ស៊ី ជីនពីង និងលោក ពូទីន ផ្ញើសារជូនពរ …

លោក ស៊ី ជីនពីង និងលោក ពូទីន ផ្ញើសារជូនពរ លោក គីម ជុងអ៊ុន ក្នុងខួបថ្ងៃបង្កើតកូរ៉េខាងជើង

អានបន្ត៖ https://media.brandbodia.com/article/15580/

JOIN BRANDMEDIA | សូមចុចលេីតំណភ្ជាប់ Link ខាងក្រោមដេីម្បីទទួលបានព័ត៌មានថ្មីៗ

?Telegram
?Facebook Page
?Website
?TikTok
?YouTube

1 year, 2 months ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានឹងអញ្ជើញថ្លែងសុន្ទរកថាពិសេសក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាពនិងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥នៅប្រទេសកូរ៉េខាងត្បូង។
(ប្រភព: Brandmedia) - Read

ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា «ហ៊ូ រុនអេង» ដែលបានចូលទៅបញ្ចេញមតិ (Comment) ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍នៅលើផេកហ្វេសប៊ុកសម្តេចតេជោ ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញចេញដីកាបង្គាប់ឱ្យនាំខ្លួនទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
(ប្រភព: CNC) - Read

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី   ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ ខាងមុខ។
(ប្រភព: Fresh New) - Read

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើម ក្នុងមួយឆ្នាំ។
(ប្រភព: PhnomPenh Daily) - Read

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចឱ្យសាលាគរុកោសល្យខេត្តស្ទឹងត្រែងរៀបចំទៅជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានដោយផ្តោតលើការអប់រំពហុភាសា។
(ប្រភព: Thmey Thmey) - Read

ភ្នំពេញ៖ កម្ពុជា-ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
(ប្រភព: CNC) - Read

អន្តរជាតិ៖ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានអំពាវនាវឱ្យមានការតាំងទីលំនៅជាបន្ទាន់ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទីបី ដោយសារតែចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយសារអំពើហិង្សានៅរដ្ឋរ៉ាឃីន។
(ប្រភព: Yahoo) - Read

អន្តរជាតិ៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Edmundo Gonzalez បានភៀសខ្លួនទៅប្រទេសអេស្ប៉ាញ ដើម្បីស្វែងរកសិទ្ធិជ្រកកោន ក្រោយការចោទប្រកាន់ពីបទសមគំនិត និងឧក្រិដ្ឋកម្មផ្សេងទៀតពីអាជ្ញាធរវេណេស៊ុយអេឡា។
(ប្រភព: BBC) - Read

អន្តរជាតិ៖ លោក Trump ទទួលបានការគាំទ្រ ៤៨ភាគរយ នាំមុខលោកស្រី Harris ដែលទទួលបាន ៤៧ភាគរយ ខណៈសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតសហរដ្ឋអាមេរិក។
(ប្រភព: Aljazeera) - Read

អន្តរជាតិ៖ ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំរបស់អាស៊ីនឹងទៅដល់ប្រទេសឡាវបន្ទាប់ពីបានសម្លាប់មនុស្ស២៤នាក់នៅប្រទេសចិនហ្វីលីពីននិងវៀតណាម។
(ប្រភព: The News International ) - Read

We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago