Vrijheid voor iedereen! Ook voor jou?
Wij zijn ook te vinden op @klokkenluiders2 en mewe: https://mewe.com/join/klokkenluiders
Last updated 1 year, 9 months ago
Only for the street soldiers⚡️
Contact us via @LScontact🟡
LINK👇👇👇
https://t.me/LaSoldiers
Backup channel👇👇👇
https://t.me/+bMFEWJXDUQU4MjE0
Last updated 2 months, 4 weeks ago
Last updated 1 month, 1 week ago
របបខ្មែរក្រហម បំផ្លាញទាំង Hardware និង Software របស់កម្ពុជា 🥹🇰🇭
ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកខ្មែរក្រហមបានសម្លាប់រង្គាលប្រជាជនស្លូតត្រង់ រួមទាំងបញ្ញវន្តអស់ប្រមាណជាង ៣ លាននាក់ និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិចោលទាំងស្រុង ទាំងហេដ្ឋារចនាសម្ពន្ធរូបវន្ត វប្បធម៌ និងដួងព្រលឹងជាតិ។
JOIN 🌐@UYFC Phnom Penh
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) 🎊🕊️🇰🇭
ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន ប្រទេសកម្ពុជាបានរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពួកបន ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាទៅជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលដោយឈាម និងទឹកភ្នែករបស់ប្រជាជនខ្មែររាប់លាននាក់ តាមរយៈការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។
រយៈពេល៤៦ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី ដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ហើយកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
JOIN 🌐@UYFC Phnom Penh
អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៤ 🎉🕊️💐
JOIN 🌐@UYFC Phnom Penh
🇰🇭 សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនដែលមានជំនឿក្នុងការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមឡើយ ប៉ុន្តែខ្ញុំជឿថា សង្គ្រាមត្រូវបញ្ចប់ដោយ ការចរចា»
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន៤ ដែលបង្ហាញថា សង្រ្គាមស៊ីវិលនៅកម្ពុជាត្រូវបានបញ្ចប់ដោយការចរចា៖
១. កិច្ចចរចារវាងសម្តេច ព្រះនរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុនសែន ដើម្បីស្វែងរកដំណោះស្រាយរួមនៅកម្ពុជា
២. កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
៣. ការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣
៤. ការចរចា និងការចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល របស់កងទ័ពខ្មែរក្រហម
តាមរយៈព្រឹត្តិការណ៍សំខាន់ៗទាំង៤ខាងលើនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ហ៊ុនសែន គឺជាប្រមុខការទូតដ៏ឆ្នើម ហើយជាបិតាសន្តិភាព និងឯកភាពជាតិខ្មែរ។
ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត
JOIN 🌐@UYFC Phnom Penh
💡ការត្រៀមខ្លួន និងលក្ខណៈសម្បត្តិទាំង៦ ក្នុងការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ✍️🎓🤝
ផលិតដោយ៖ Gazette យុវជន
JOIN 🌐@UYFC Phnom Penh
តស់ៗ! អ្នកស្រឡាញ់ការអានទាំងអស់គ្នា កុំភ្លេចចូលរួមពិព័រណ៍លក់សៀវភៅដ៏ធំបំផុតនៅរាជធានីភ្នំពេញ Big Bad Wolf Books ហើយអាចនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៩៥%។
🗓ថ្ងៃទី២៤ ខែតុលា - ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
📍ផ្សាររុងរឿងភ្នំពេញ
🎟 ចូលរួមដោយឥតគិតថ្លៃ
JOIN 🌐@UYFC Phnom Penh
ថ្ងៃនេះ គឺជាទិវាខួបលើកទី១២ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ទូលព្រះបង្គំ ខ្ញុំម្ចាស់ ជាកូន ជាចៅ និងជាចៅទួត សូមក្រាបថ្វាយព្រះអាល័យ និងការនឹករឭកឥតឧបមាចំពោះព្រះបរមសពសម្ដេចឪ សម្ដេចតា និងសម្ដេចតាទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គគឺជាអតីតព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធម៌ និងមានព្រះទ័យស្នេហាជាតិ និងប្រជានុរាស្ត្រដ៏ស្មោះស្ម័គ្រជាទីបំផុត។ ព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ របស់ព្រះអង្គតែងស្ថិតក្នុងការចងចាំនៃប្រជានុរាស្ត្រខ្មែរទាំងអស់ជាអមតៈ។
JOIN 🌐@UYFC Phnom Penh
ព្រះអង្គគ្រូ គូ សុភាព៖ «យើងមកខ្លួនទទេ ទៅវិញក៏ខ្លួនទទេ ព្យាយាមសាងល្អ ដែលជាគុណតម្លៃនៃជីវិត និងបានជាទីពឹងដ៏ប្រសើរក្នុងដំណើរជីវិតតទៅ» 😍
អនុមោទនា ថ្ងៃឧបោសថសីល 🙏🪷
JOIN 🌐@UYFC Phnom Penh
Vrijheid voor iedereen! Ook voor jou?
Wij zijn ook te vinden op @klokkenluiders2 en mewe: https://mewe.com/join/klokkenluiders
Last updated 1 year, 9 months ago
Only for the street soldiers⚡️
Contact us via @LScontact🟡
LINK👇👇👇
https://t.me/LaSoldiers
Backup channel👇👇👇
https://t.me/+bMFEWJXDUQU4MjE0
Last updated 2 months, 4 weeks ago
Last updated 1 month, 1 week ago