សមាគមសាលាត្រាជូ Sala Traju Association

Description
Advertising
We recommend to visit

Last updated 1 week, 3 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 1 week, 2 days ago

1 month, 4 weeks ago
អបអរសាទរ ៨ មីនា ទិវានារីអន្តរជាតិ

អបអរសាទរ ៨ មីនា ទិវានារីអន្តរជាតិ
សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរទិវានារីអន្តរជាតិ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ នារី ពិតជាដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ វិស័យស្រាវជ្រាវច្បាប់នៅកម្ពុជា។

សមាគមសាលាត្រាជូ តែងតែជំរុញ និងលើកតម្កើន ការចូលរួមរបស់សមាជិកាគ្រប់កម្រិត រាប់តាំងពីសមាជិកាស្ថាបនិក សមាជិកាក្រុមប្រឹក្សាវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ កម្មសិក្សាការី អ្នកហាត់ការ អ្នកស្ម័គ្រចិត្តរបស់សមាគម ក្នុងបេសកកម្មលើកកម្ពស់ការផ្សព្វផ្សាយ បណ្តុះបណ្តាល និងស្រាវជ្រាវច្បាប់អោយបានទូលំទូលាយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួនបង្ហាញពីភាពជោគជ័យ និងការចូលរួមរបស់សមាជិកាគ្រប់កម្រិត នៅក្នុងសកម្មភាពនានារបស់សមាគម៖

👉 Facebook Page ៖ https://www.facebook.com/share/p/J8DHpXo4gBtDXZyf/?mibextid=WC7FNe

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

1 month, 4 weeks ago
សមាគមសាលាត្រាជូ Sala Traju Association
1 month, 4 weeks ago
សមាគមសាលាត្រាជូ Sala Traju Association
3 months, 4 weeks ago
4 months ago
4 months ago
សមាគមសាលាត្រាជូ Sala Traju Association
4 months ago
4 months ago

សមាគមសាលាត្រាជូ អបអរសាទរ និងកោតសរសើរយ៉ាងក្រៃលែងបំផុត ជូនចំពោះសមាជិក សមាជិកា គ្រប់លំដាប់ថ្នាក់ និងដៃគូសហការនានា ចំពោះការសម្រេចបាននូវសមិទ្ធផលការងារជាច្រើន រហូតមកដល់ឆ្នាំ២០២៣ កន្លងមកនេះ និងសូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ជាក់ស្តែង សមាគមសាលាត្រាជូ នៅតែបន្ដសកម្មភាពរបស់ខ្លួនទៅមុខឥតឈប់ឈរ ពីការកែប្រែបញ្ហាប្រឈមឱ្យទៅជាកាលានុវត្ដភាពថ្មី តាមរយៈការបង្កើតឱ្យមានគម្រោងថ្មីៗ (ត្រាជូ Legal Coffee, ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ, កម្មវិធីត្រាជូ ផតកាស) ក៏ដូចជាបន្ដវឌ្ឍនភាពរបស់គម្រោងដែលមានស្រាប់ ដូចជាបាឋកថាសាធារណៈ សិក្ខាសាលា, កម្មវិធីកម្មសិក្សាការី និងអ្នកស្រាវជ្រាវ, គម្រោង ពីនេះ ពីនោះ ពីច្បាប់, គម្រោងត្រាជូ ឡ និង Lexicon ព្រមទាំង គម្រោងបច្ចុប្បន្នភាពគតិយុត្ដ ប្រចាំឆមាស។

ទាញចេញពីបទពិសោធ ក្រោយពីការថមថយនៃជំងឺរាតត្បាតកូវីដ១៩ យើងក៏បានបន្តធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នរដ្ឋ ឯកជន នានា ដើម្បីបង្កើតឱ្យមានគម្រោងថ្មីៗជាច្រើនទៀត។ ការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់របស់សមាគមសាលាត្រាជូ ក្នុងទិសដៅចូលរួមជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់នៅកម្ពុជា។

នៅក្នុងឆ្នាំ២០២៣ សមាគមបានឈានមកដល់ខួបទី ៧ ឆ្នាំហើយ ចាប់តាំងពីថ្ងៃចុះបញ្ជី និងត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៦។ ជាចក្ខុវិស័យ និងទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៤ សមាគមសាលាត្រាជូ នឹងនៅតែបន្ដអនុវត្ដស្របតាមផែនការសកម្មភាពរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួនក្រោមទិសស្លោក «វឌ្ឍនភាពស្រាវជ្រាវច្បាប់ វិបុលភាពបណ្ដុះបណ្ដាលច្បាប់ និងវិសាលភាពផ្សព្វផ្សាយច្បាប់» នៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយថែមមួយកម្រិតទៀត។

សួស្តីឆ្នាំថ្មី ២០២៤ កាលានុវត្តភាពថ្មី និងជោគជ័យថ្មីបន្ថែមទៀត។

ខាងក្រោមនេះ ជាព្រឹត្តិបត្រព័ត៌មានសង្ខេបសមិទ្ធផលរបស់សាលាត្រាជូ រហូតដល់ឆ្នាំ២០២៣។ https://t.me/salatraju/7024

Telegram

សមាគមសាលាត្រាជូ Sala Traju Association

4 months, 1 week ago
ឈប់ទទួលពាក្យ កម្មសិក្សាការីជំនាន់ទី២៤របស់សមាគមសាលាត្រាជូ!

ឈប់ទទួលពាក្យ កម្មសិក្សាការីជំនាន់ទី២៤របស់សមាគមសាលាត្រាជូ!
——————
សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យស្នើសុំជាកម្មសិក្សាការីជំនាន់ទី២៤ទាំងអស់ថា៖ សមាគម បានទទួលរួចហើយនូវពាក្យស្នើសុំ និងសូមប្រកាសបិទបញ្ចប់ការទទួលពាក្យជ្រើសរើសកម្មសិក្សាការីជំនាន់ទី២៤ ពីពេលនេះ។

ក្រុមការងារ នឹងជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះ ចំពោះបេក្ខជនដែលបានជាប់ក្នុងវគ្គជម្រុះ ដើម្បីបន្តការសម្ភាសវាស់ស្ទង់សមត្ថភាព និងការតាំងចិត្ត។ សមាគមសាលាត្រាជូ សូមអរគុណចំពោះ ការគាំទ្រក្នុងការដាក់ពាក្យយ៉ាងច្រើនពីសំណាក់និស្សិតច្បាប់ទាំងអស់។ ដោយសារកន្លែងមានកំណត់ សមាគម សូមការយោគយល់អធ្យាស្រ័យទុកជាមុន ចំពោះបេក្ខជនដែលមិនបានជាប់ឡើងមកវគ្គសម្ភាស និងលើកទឹកចិត្តអោយខិតខំបន្តបណ្តុះសមត្ថភាពបន្ថែមទៀត ដើម្បីទទួលបានឱកាសនៅក្នុងការជ្រើសរើសកម្មសិក្សាការីជំនាន់ក្រោយទៀត។

——————

សូមបញ្ជាក់ផងដែរថា កម្មវិធីកម្មសិក្សាការីជំនាន់ទី២៤ គ្រោងនឹងចាប់ផ្ដើមពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤។

👉 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទ៖ ០៩៦ ៨១២​ ៤៧២៣ / ០៧៨ ៥៤១ ៨៨៥ / ០១៦ ៣៦០ ៧៥៧

👉 លក្ខខណ្ឌនៃការដាក់ពាក្យ ៖ https://drive.google.com/file/d/1nnAcSeSsDq3tEd64_L0pXW3wC4X2T6ob/view

👉 ព័ត៌មាននៅក្នុងវេបសាយ៖ https://salatraju.com/Work%20with%20us/140

👉 Facebook ៖ https://www.facebook.com/share/QwoXKrxfhhk9zFtY/?mibextid=WC7FNe

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG
👉Channel Telegram Traju ៖ https://t.me/salatraju

6 months ago
**Trade and Public Health: The Stimulation …

Trade and Public Health: The Stimulation of Healthcare Technology Advances and Innovation for Neglected Tropical Diseases

By Ms. IM Chanbormey.

Download here : https://en-publication.traju.org/news/trade-and-public-health-the-stimulation-of-healthcare-technology-advances-and-innovation-for-neglected-tropical-diseases/
——————
Abstract: Neglected Tropical Diseases (“NTDs”) preponderantly affect inhabitants of tropical and subtropical regions, prompting morbidity and mortality, and are considered as overlooked, yet they actually have been fathomed thus far as indicated by the history and particularly the remarkable cooperation between international organizations albeit not being resolved forthwith. The deficiency of motivation to conduct researches on healthcare technologies for NTDs treatment is mainly occasioned by the intricate interrelation between trade and health, the severity of such diseases, and the inability to make payment. Disappointingly, the COVID-19 outbreak tends to exacerbate the case of NTDs as diverting the attention of the global community to a certain extent, thereby provoking the suspension and slow progress of the development of pertaining medical technologies. The catalysts for healthcare technology advances and innovation for NTDs comprise, inter alia, delinking approach, product development partnerships, patent pools, open-source drug discovery and development, capacity building in trade and health, tariff reduction of health-related products, the incorporation of health provisions into the WTO Agreements, patent system, compulsory licensing, procurement rules, and competition law/policy. Nonetheless, the commitments having been affirmed by the global community heretofore conspicuously denoted the prospect of the progress towards the elimination and impact mitigation of NTDs, corresponding joint activities of which are kept on track whilst the vulnerable domiciled in those zones can be on the mend.

Website I Twitter I LinkedIn I TikTok I IG

👉 Channel ៖ https://t.me/salatraju

We recommend to visit

Last updated 1 week, 3 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 1 week, 2 days ago