កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

Description
ឆានែលតេឡេក្រាមផ្លូវការរបស់
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ។
Official Enterprises Go Digital Channel.
Advertising
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago

4 weeks, 1 day ago
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital
4 weeks, 1 day ago
[English Below]

[English Below]

“ត្រៀមខ្លួនដើម្បីបង្កើនសមត្ថភាពធុរកិច្ចថ្មីរបស់អ្នកហើយ ឬ នៅ?”

👉 ចូលរួមវគ្គបណ្តុះបណ្តាលរបស់យើង ដែលផ្តោតទៅលើប្រធានបទសំខាន់ៗ ចំនួន ៤ ដែលនឹងជួយដល់
ធុរកិច្ចថ្មីរបស់លោកអ្នក!
🗓 វគ្គបណ្តុះបណ្តាលទី ៥ នាថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៤
៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច
📍 ទីតាំង: ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ
ចូលរួមឥឡូវនេះ ដោយចុះឈ្មោះតាមរយៈតំណ ឬ ស្កេនកូដ QR នៅខាងក្រោម។
ចំនួន: ២៥ កន្លែង
https://forms.gle/5HsMkLB7oUm2Vett9

“Ready to supercharge your business?“
👉 Join our comprehensive training covering 4 key topics that’ll help your startup grow!
🗓 Session 4 kicks off on 03 May 2024
8:30 AM - 5:00 PM
📍 Location: Techo Startup Center Head Office, 11th Floor, Business Development Center
Register via the link below or scan QR
Limited: 25 Spots
https://forms.gle/5HsMkLB7oUm2Vett9

1 month ago
***💙*** សិរីសួស្តី ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. …

💙 សិរីសួស្តី ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧!!!
🐉 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" សូមជូនពរជ័យសិរីមង្គលដល់ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមគ្រួសារកម្ពុជាក្នុង និង ក្រៅប្រទេស ឱ្យជួបប្រទះតែសេចក្ដីសុខ សុភមង្គល និង សុខភាពបរិបូណ៌ 🥳

💙 Happy Khmer New Year 2024!!!
🐉 On this joyful occasion, Techo Startup Center would like to wish Samdech, His Excellency, Lok Chumteav, and everyone good luck, happiness, prosperity, and good health 🥳

2 months, 3 weeks ago
**វីដេអូ៖ គេហទំព័រសម្រាប់ប្រើប្រាស់ជំនួយដល់កិច្ចការងារប្រចាំថ្ងៃ**

វីដេអូ៖ គេហទំព័រសម្រាប់ប្រើប្រាស់ជំនួយដល់កិច្ចការងារប្រចាំថ្ងៃ

សព្វថ្ងៃនេះ លែងលំបាកស្វែងរកកម្មវិធីយកមកប្រើប្រាស់ក្នុងការជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃយើងទៀតហើយ។ យើងគ្រាន់តែចំណាយពេលបន្តិច ស្វែងរកតម្រូវការទាំងនោះតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏ប្រើប្រាស់គេហទំព័រ TINYWOW នេះមួយ ក៏អាចជួយសម្រួលដល់ការងាររបស់យើងបានជាច្រើនមុខងារ ងាយស្រួល និងរហ័ស។

🔴សូមចុចទីនេះដើម្បីមើលវីដេអូពេញ

🌐 Join Telegram Enterprises Go Digital

2 months, 4 weeks ago
**វីដេអូ៖ វិធីសាស្រ្តក្នុងការទិញឈ្មោះគេហទំព័រសម្រាប់អាជីវកម្ម (ឈ្មោះដែន-Domain Name)**

វីដេអូ៖ វិធីសាស្រ្តក្នុងការទិញឈ្មោះគេហទំព័រសម្រាប់អាជីវកម្ម (ឈ្មោះដែន-Domain Name)

គេហទំព័រមានសារៈសំខាន់ នៅក្នុងអាជីវកម្មគ្រប់ប្រភេទ ក្នុងការបង្កើនការផ្សព្វផ្សាយ ពង្រីកឥទ្ធិពលទីផ្សារ និងធ្វើអោយអាជីវកម្មរបស់យើង ទទួលបាននូវភាពជឿជាក់ពីអតិថិជន។

🔴សូមចុចទីនេះដើម្បីមើលវីដេអូពេញ

🌐 Join Telegram Enterprises Go Digital

3 months ago
**វីដេអូ៖ វិធីសាស្រ្តក្នុងការបង្កើតនាមប័ណ្ណឌីជីថល (Digital Business Card)**

វីដេអូ៖ វិធីសាស្រ្តក្នុងការបង្កើតនាមប័ណ្ណឌីជីថល (Digital Business Card)

ការបង្កើតនាមប័ណ្ណឌីជីថល បានផ្ដល់នូវភាពទាក់ទាញ ងាយស្រួល និងរហ័សជាងមុន ដែលនេះគឺជាដំណោះស្រាយដ៏លឿន និងទំនើបសម្រាប់ការបង្កើត និងចែករំលែកនាមប័ណ្ណអាជីវកម្មឌីជីថលតាមរយៈការស្កេន QR កូដ ។

🔴សូមចុចទីនេះដើម្បីមើលវីដេអូពេញ

🌐 Join Telegram Enterprises Go Digital

3 months ago
**វីដេអូ​៖ ពិនិត្យសុវត្ថិភាពឯកសារនៅលើប្រព័ន្ធអ៊ីនធឺណិត**

វីដេអូ​៖ ពិនិត្យសុវត្ថិភាពឯកសារនៅលើប្រព័ន្ធអ៊ីនធឺណិត

គេហទំព័រ Virustotal នេះអាចឱ្យយើងធ្វើការវិភាគឯកសារ ឬ អាសយដ្ឋានគេហទំព័រ នៅពេលដែលយើងមានការសង្ស័យថាគេហទំព័រ ឬឯកសារដែលយើងទាញយកមកប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ីនធឺណិតនោះ អាចមានមេរោគ ឬបង្កប់ការវាយប្រហារផ្សេងៗដែលយើងមិនអាចមើលដឹង ។

🔴សូមចុចទីនេះដើម្បីមើលវីដេអូពេញ

💌 បណ្ដាញសង្គម
🌐Website 🌐YouTube🌐Facebook 🌐Instagram🌐 Tiktok 🌐Telegram

3 months, 1 week ago

🔵 Enterprises Go Digital Talk Show EP 02 Full Show

🔔កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital សូមជូនវីដេអូកិច្ចសម្ភាសន៍ជាមួយ លោក អាន រតនៈ ប្រធានផ្នែកគ្រប់គ្រងប្រព័ន្ធទិន្នន័យសាលារៀន (SMS) នៃសាលារៀនគ្រូយើង (Krou Yeung School ) ក្រោមប្រធានបទ៖ ការចាប់យកឌីជីថលរបស់សាលារៀនគ្រូយើង (Krou Yeung School )

📌 សាលារៀនគ្រូយើង (Krou Yeung School ) បានប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលដែលមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS), ប្រព័ន្ធគ្រប់គ្រងការលក់ (POS System) និង ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing)។ ចាប់តាំងពីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមក សាលារៀនគ្រូយើង (Krou Yeung School ) កាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង និង ផ្តល់ទំនុកចិត្តដល់អាណាព្យាបាលសិក្សានុសិស្សកាន់តែខ្លាំងជាងមុនទ្វេរដង។ ដែលនេះគឺជាភាពជោគជ័យមួយយ៉ាងធំធេងក្នុងការពង្រីកសាខាសាលារៀនគ្រូយើង (Krou Yeung School )បានមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។​ ចង់ដឹងថាតើការចាប់យកឌីជីថលរបស់សាលារៀនគ្រូយើង (Krou Yeung School ) មានដំណើរការយ៉ាងដូចម្តេចខ្លះ? សូមរីករាយទស្សនាកិច្ចសន្ទនាដូចតទៅ។

🖥ចំពោះម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើការចែករំលែកអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មរបស់ខ្លួន សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារនៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស តាមរយៈតេលេក្រាម https://t.me/Mon_E_011
________________________
Organizer/អ្នករៀបចំកម្មវិធី:
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-Ministry of Economy and Finance
- មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"-Techo Startup Center
Collaborated by/សហការដោយ:
- សាលារៀនគ្រូយើង (Krou Yeung School )

💌 បណ្ដាញសង្គម
🌐Website 🌐YouTube🌐Facebook 🌐Instagram🌐 Tiktok 🌐Telegram

YouTube

ការចាប់យកឌីជីថលរបស់សាលារៀនគ្រូយើង -Krou Yeung School

ការចាប់យកឌីជីថលរបស់សាលារៀនគ្រូយើង (Krou Yeung School ) សាលារៀនគ្រូយើង (Krou Yeung School ) បានប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលដែលមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS), ប្រព័ន្ធគ្រប់គ្រងការលក់ (POS System) និង ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing)។…

3 months, 1 week ago

🔵 Enterprises Go Digital Talk Show EP 02 Teaser

📌 ស្វែងយល់ពីភាពជោគជ័យរបស់សហគ្រាសក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល (Success Stories)

🙏 សូមស្វាគមន៍មកកាន់ប្រធានបទថ្មី ស្តីពី "ការចាប់យកឌីជីថលរបស់សាលារៀនគ្រូយើង (Krou Yeung School )" ដែលសប្តាហ៍នេះ ម្ចាស់អាជីវកម្ម និងទស្សនិកជនទាំងអស់គ្នា នឹងអាចស្វែងយល់អំពីភាគជោគជ័យ, គុណសម្បត្តិ, បញ្ហាប្រឈមព្រមទាំងដំណោះស្រាយនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល។ តាមដានទស្សនាទាំងអស់គ្នា នារសៀលថ្ងៃសៅរ៍ សប្តាហ៍នេះ។

🖥ចំពោះម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើការចែករំលែកអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មរបស់ខ្លួន សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារនៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស តាមរយៈតេលេក្រាម https://t.me/Mon_E_011
________________________
Organizer/អ្នករៀបចំកម្មវិធី:
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-Ministry of Economy and Finance
- មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"-Techo Startup Center
Collaborated by/សហការដោយ:
- សាលារៀនគ្រូយើង (Krou Yeung School )

💌 បណ្ដាញសង្គម
🌐Website 🌐YouTube🌐Facebook 🌐Instagram🌐 Tiktok 🌐Telegram

3 months, 1 week ago
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago