Last updated 3 weeks, 3 days ago
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia
Last updated 4 weeks ago
គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់
Contact: https://t.me/oa_admin
Last updated 2 months, 1 week ago
មាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ
—-
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដូចជា ចំពុះទុង ដាវ ស្នាប់ដៃ សម្រាប់សម្លាប់ ឬធ្វើឲ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
UPDATE: អ្នកដំណើរសឹងទាំងអស់ស្លាប់ ក្នុងគ្រោះធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង
—-
គិតត្រឹមរសៀលថ្ងៃទី២៩ ខែធ្នូនេះ ក្រុមអ្នកសង្រ្គោះសន្មត់ថា មនុស្សក្នុងយន្តហោះ ១៧៩នាក់ បានបាត់បង់ជីវិតពីការធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង។ ដោយឡែកមានតែមនុស្ស២នាក់ ប៉ុណ្ណោះត្រូវបានជួយសង្រ្គោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង។
យន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលផ្ទុកមនុស្ស ១៨១នាក់ ក្នុងនោះមានក្រុមអាកាសយានិក ៦នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋានមួយនៅភាគនិរតីប្រទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ។ យន្តហោះនេះ បានធ្វើដំណើរចេញពីក្រុងបាងកកប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសកូរ៉េ ដែលអ្នកដំណើរភាគច្រើន គឺជាជនជាតិកូរ៉េខាងត្បូង។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៩និង៧នាទីព្រឹក(ម៉ោងនៅកូរ៉េ) នៅពេលដែលយន្តហោះរបស់ក្រុមហ៊ុន Jeju Air បានបត់ចេញពីផ្លូវរត់ ខណៈពេលដែលចុះចត ហើយបានបុក នឹងរបងនៅឯអាកាសយានដ្ឋានអន្តរជាតិ Musan ដែលស្ថិតនៅប្រមាណ ២៨៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងសេអ៊ូល។
ក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយនៅលើទំព័រសង្គមហ្វេសប៊ុករបស់ខ្លួនដោយសម្ដែងនូវការសោកស្ដាយ និងសុំទោសចំពោះករណីឧប្បត្តិហេតុនេះ៕
ប្រភព៖ Yonhap
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
សង្ខេបព័ត៌មានអន្តរជាតិ ប្រចាំថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
នាថ្ងៃព្រហស្បតិ៍ម្សិលមិញ វិមានក្រឹមឡាំង បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអាស៊ែបៃហ្សង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាឡឺម៉ង់ នៅថ្ងៃទី២៧ ខែធ្នូ នេះ។
យន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បានហោះចេញពីក្រុង Baku ឆ្ពោះទៅក្រុង Grozny ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី ប៉ុន្តែយន្តហោះនេះ បានធ្លាក់នៅឆ្នេរសមុទ្រកាសព្យែន នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ២៥ ខែធ្នូ។ ហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ បណ្តាលឲ្យមនុស្ស ៣៨នាក់ស្លាប់ និង២៩នាក់រួចរស់ជីវិត។ អ្នកនាំពាក្យប្រចាំវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី(TASS)ថា វាគឺជារឿង ដែលមិនត្រឹមត្រូវទាល់តែសោះ ដែលគេអាចទាញសម្មតិកម្មបែបនេះ ខណៈដែលការរស៊ើបអង្កេតនៅមិនទាន់បញ្ចប់នៅឡើយ។
ប្រភព៖ DW
មេដឹកនាំថ្មីស៊ីរីបានបើកប្រតិបត្តិការវាយប្រហារលើទីតាំង ដែលមានចលនាអ្នកគាំទ្រអតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ។ ក្រុមអ្នកឃ្លាំមើលសង្រ្គាមស៊ីរីបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ១៧នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះក៏មានក្រុមអ្នកស្មោះស្ម័គ្រនឹងអតីតរដ្ឋាភិបាលរបបលោក អាសាដ ដែរ។ បើតាមសារព័ត៌មានស៊ីរី ការប៉ះទង្គិចគ្នារវាង កងកម្លាំងសន្តិសុខស៊ីរី និងក្រុមជីវពល ដែលគាំទ្រលោក អាសាដ នៅភាគខាងលិចនៃខេត្ត Tartus គឺបន្ទាប់ពីកងកម្លាំងសន្តិសុខស៊ីរី ប៉ុនប៉ងចាប់មន្ត្រីម្នាក់ ដែលបំរើការងារឲ្យរបបរបស់លោក អាសាដ។ ក្រោយសង្រ្គាមស៊ីវិលរយៈពេល១៣ឆ្នាំ ដែលផ្តើមដោយការបង្ក្រាបបាតុកម្មរបស់លោកអាសាដ ពីឆ្នាំ២០១១ ពេលនេះស៊ីរីមានមេដឹកនាំថ្មី គឺចលនាក្រុមឧទ្ទាម HTS។ មេដឹកនាំថ្មីរបស់ស៊ីរី កំពុងតែប្រឈមមុខ ចំពោះកិច្ចការដ៏សំខាន់គឺ រក្សាឲ្យបាននូវសន្តិភាព សម្រាប់និកាយផ្សេងៗគ្នានៃសាសនាក្នុងប្រទេសស៊ីរី។
ប្រភព៖ France24
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៊ី នាឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី RIA ដោយបានដកស្រង់ការបញ្ជាក់ពីអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីប៉េកាំង នាថ្ងៃទី២៧ ខែធ្នូនេះ។ អគ្គរដ្ឋទូតរុស្ស៊ីនៅប្រទេសចិន បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថា ចិនបានយល់ពីស្ថានការណ៍នៃជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈដែលចិនក៏ប្រឈមមុខដូចគ្នា នឹងគោលនយោបាយបែបដាក់សម្ពាធរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មកលើចិន។ សូមជម្រាបជូនថា ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនមិនបានថ្កោលទោសសកម្មភាពនេះទេ។ អគ្គរដ្ឋទូតរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ី និងចិន ត្រូវតែរួមគ្នាឆ្លើយតបនឹងគោលនយោបាយរបស់ សហរដ្ឋអាមេរិក៕
ប្រភព៖ CNA
គោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើងអាចធ្វើឲ្យរង្គោះរង្គើដល់ទិដ្ឋភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េទាំងមូល។ ប្រទេសកូរ៉េខាងត្បូងនឹងប្រឈមមុខចំពោះការរៀបចំយុទ្ធសាស្ត្រ ដើម្បីសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះគឺជាការបញ្ជាក់ក្នុងរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ ចេញផ្សាយ នាថ្ងៃសុក្រ ទី២៧ ខែធ្នូនេះ។ ការព្យាករខាងលើនេះ រៀបចំដោយវិទ្យាស្ថានកិច្ចការបរទេស និងសន្តិសុខជាតិ(IFANS) ដែលជាស្ថាប័នមួយស្ថិតក្រោមក្រសួងការបរទេសកូរ៉េខាងត្បូង។ ការព្យាករនេះធ្វើឡើង ខណៈដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ទៅលើគោលនយោបាយការបរទេសរបស់អាមេរិក ក្រោមអាណត្តិទី២ របស់លោក ត្រាំ។ លោក ត្រាំ ដែលនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ប្រភព៖ Yonhap News
តើ អ.ដ.ក. នឹងមានបេសកកម្មអ្វីបន្តទៀតនៅឆ្នាំបន្ទាប់?
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
ការចែករំលែកពីច្បាប់ចុងសប្ដាហ៍៖ មានស្ថានទម្ងន់ទោសក្នុងអំពើជួញដូរមនុស្សទៅក្រៅប្រទេស ពាក់ព័ន្ធនឹងអនីតិជន ប្រព្រឹត្តដោយមន្ត្រីសាធារណៈ និងដោយមានក្រុមចាត់តាំង
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Last updated 3 weeks, 3 days ago
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia
Last updated 4 weeks ago
គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់
Contact: https://t.me/oa_admin
Last updated 2 months, 1 week ago