ALL-UYFCers

Description
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago

1 year, 1 month ago
ALL-UYFCers
1 year, 1 month ago
ALL-UYFCers
1 year, 1 month ago

BRAND-MEDIA Digest: សង្ខេបព័ត៌មាននៃព្រឹត្តិការណ៍ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកម្ពុជាតូច ដូច្នេះត្រូវតែបើកទ្វារធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្ដរជាតិ និងត្រូវតែបើកឱ្យមានការនាំចេញ និងនាំចូលនូវទំនិញរវាងគ្នាទៅវិញទៅមក មិនអាចបិទមិនឱ្យគេនាំចូលមកវិញបានទេ។
(ប្រភព៖ Fresh New) - Read

ភ្នំពេញ៖ ឯកឧត្តម ស សុខា និង ឯកឧត្តម ហ៊ុន ម៉ានី សហការពិនិត្យឡើងវិញ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ។
(ប្រភព៖ Brandmedia). - Read

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យកែសម្រួលរថយន្តដឹកកម្មករនិយោជិតឱ្យមានកន្លែងអង្គុយសមរម្យ ជំនួសឱ្យរថយន្តណាដែលតម្រូវឱ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។
(ប្រភព៖ Brandmedia) - Read

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន មានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
(ប្រភព៖ DAP) - Read

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ នៃតារាងមេដាយ ក្រោយដណ្ដើមបានមេដាយសរុប ៤១គ្រឿង (មាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ២៨) ក្នុងការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
(ប្រភព៖ Bayon Radio) - Read

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ ត្រូវតែមាន ការផ្លាស់ប្ដូរ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ព រួមទាំងអាវុធទៅជួយដល់កងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន។
(ប្រភព៖ Aljazeera) - Read

អន្តរជាតិ៖ ចិនបានដឹកនាំការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាមួយការបញ្ជូនយន្ដហោះ និងនាវាចម្បាំងដើម្បីហាត់សមឡោមព័ទ្ធ កោះតៃវ៉ាន់ ដោយមិនបានបញ្ជាក់ថាសមយុទ្ធនេះនឹងបញ្ចប់នៅពេលណាឡើយ។
(ប្រភព៖ NHK) - Read

អន្តរជាតិ៖ វៀតណាមនិងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ ចាប់ពីវិស័យកសិកម្ម រហូតដល់ការទូទាត់ QR Code ឆ្លងប្រទេស។
(ប្រភព៖ Taipei Time) - Read

អន្តរជាតិ៖ យ៉ាងហោចណាស់ មានពលរដ្ឋប៉ាឡេស្ទីន ចំនួន១៩នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ផ្លោង របស់អ៊ីស្រាអ៊ែល ទៅលើលំនៅដ្ឋាន សាលារៀនចំនួន១កន្លែង ដែលជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាល នៃតំបន់ហ្គាហ្សាស្ទ្រីប ។
(ប្រភព៖ Xinhua) - Read

1 year, 1 month ago
ALL-UYFCers
1 year, 1 month ago
ALL-UYFCers
1 year, 1 month ago
ALL-UYFCers
We recommend to visit

Last updated 11 months ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 11 months ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 9 months, 3 weeks ago