Unlock a World of Free Content: Books, Music, Videos & More Await!

ទស្សនៈ សង្គម /Opinion

Description
ត្រូវស្គាល់ពីយើងអោយច្បាស់ មុននឹងទៅណា មកណា និងត្រូវធ្វើអ្វី
Advertising
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago

1 month, 2 weeks ago

ស្ពានអាកាស /មរតកលោកតា

រាជធានីភ្នំពេញយើងនាពេលបច្ចុប្បន្ននេះ ជារាជធានីមួយដែលប្រកបដោយភាពសុីវិល័យ អគារទំនើបៗ ផ្លូវខ្វាត់ខ្វែង អគ្គិសនី ទឹកស្អាតប្រើប្រាស់ដ៏សំបូរបែប ជាពិសេសស្ពានអាកាសដែលកសាងឡើង តាមតម្រូវការប្រើប្រាស់ នៃកំណើនប្រជាជន និងយានយន្តដែលកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នេះជាមរតកលោកតា ហ៊ុនសែន។

អ្នកកើតទាន់ ហាក់បីដូចជាចង់ភ្លេចឬធ្វើជាភ្លេច រីឯអ្នកជំនាន់ក្រោយខ្លះក៏ដឹង ហើយខ្លះក៏ ថា តើរាជធានីភ្នំពេញរបស់យើងឆ្លងកាត់សម័យកាលប៉ុន្មាននៃរបបនយោបាយ រហូតធ្លាក់ដល់ដូចពុទ្ធទំនាយ និយាយថា មានផ្ទះគ្មានមនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ។
•Producer by CHEA CHANBORIBO

1 month, 2 weeks ago

ផ្លូវល្បឿនលឿន ភ្នំពេញ -ក្រុងព្រះសីហនុ/មរតកលោកតា

យើងធ្លាប់តែឃើញដោយផ្ទាល់ឬតាមរូបភាព ពីបណ្តាប្រទេសជឿនលឿននៅក្នុងតំបន់ ឬនៅបណ្តាប្រទេសនានាលើពិភពលោកដែលគេមានឱកាសក៏សាងប្រទេសរបស់គេ មុនយើង នៅពេលដែលយើងមានជម្លោះ សង្គ្រាមរាប់ ទស្សវត្សរ៍ ។
នៅពេលនេះ យើងកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនមួយខ្សែដំបូងនៅប្រទេសកម្ពុជា (ភ្នំពេញ-ក្រុងព្រះសីហនុ)
ហាក់បីដូចជាយើងភ្លេចឬមិនបានដឹងថាផ្លូវមួយខ្សែនេះឆ្លងកាត់តំបន់សង្គ្រាមសុីវិល ជាច្រើនទស្សវត្សរ៍ក្នុងប្រវត្តិសាស្រ្តកម្ពុជា ផ្លូវនេះជា
មរតក លោកតា ហ៊ុន សែន។
ផលិតករ ជា ច័ន្ទបរិបូរណ៍**

1 month, 2 weeks ago

ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវ អន្ទង់អាំង មានប្រវែង៤គីឡូបើវាស់ត្រង់ នឹង១០គីឡូ វាបត់បែន ត្រូវពិនិត្យមើលឡើងវិញកុំអោយមានការសាងសង់គាស់កកាយ....
ដើម្បីអភិរក្ស។

1 month, 3 weeks ago

រឿងរបស់អាម៉ាកខ្ញុំ!
កាលពីប៉ុន្មានឆ្នាំមុនខ្ញុំបានជួបអាម៉ាកនៅខេត្តសៀមរាប កាលនោះខ្ញុំស្លៀកខោខ្លី ពាក់អាវយឺត ពាក់មួក ជិះរ៉ឺម៉ក (ជាស្តាយរបស់ខ្ញុំ)ទៅចូលផឹកកាហ្វេនៅហាងប្រោន (ជាទម្លាប់អង្គុយខាងក្រៅបានបង្ហុយ) ខ្ញុំក្រេបកាហ្វេអិចប្រេសូ អត់ដាក់ស្ករភ្នែកសំឡឹងផ្សែងដែលខ្ញុំបង្ហុយ ....ស្រាប់តែឃើញឡានទំនើប៣គ្រឿងចូលមក
មានអ្នកស្លៀកពាក់ឯកសណ្ឋាន សូហ្វារី ៣នាក់ចុះមកមុនឡានខាងមុខស្ទុះវឹងទៅបើកទ្វាឡានមួយទៀតខ្ញុំក៏សំឡឹងមើលទៅស្គាល់អ្នកធំនោះវាជាអាម៉ាកខ្ញុំ។

វាដើរចូលមកតាមដំណើរអ្នកធំ ភ្នែកវាសំឡឹងមើលខ្ញុំ ហើយដើរចូលមកសួរថា អាបូរណ៍ អ្ហែងនៅសៀមរាប?

ខ្ញុំឆ្លើយថា អើ អញនៅសៀមរាប វាក៏មិនបង្អង់យូរគេលូដៃទៅ កាបូបដែលកូនចៅគេកាន់អោយហើយគេបានហុចនាមបណ្ណមួយសន្លឹកមកអោយខ្ញុំ ហើយវានិយាយថា មានការអីមកជួបអញ (ខ្ញុំគិតថាអាម៉ាកវានៅតែចិត្តបាន)វាកដើរចូលទៅក្នុងហាងដំណើរបែបអ្នកធំ)
វាចូលផុតខ្ញុំកមើលនាមប័ណ្ណ គេសរសេរថា ឯកឧត្តមបណ្ឌិត ......ទីប្រឹក្សាឋានៈស្មើរ អនុរដ្ឋលេខាធិការខ្ញុំដាក់នាមប័ណ្ណរបស់វានៅលើតុហើយបន្តបង្ហុយនិងក្រេបកាហ្វេ ពេលងើបមកឡើងកង់៣ភ្លេចនាមប័ណ្ណវានៅលើតុកាហ្វេនោះទៅ.....។

ព្រឹកនេះ ខ្ញុំស្ទះផ្លូវ គាប់ជួនដល់កន្លែងលាងរថយន្តផង
កុំអោយខាតពេលក៏ចូលលាងរថយន្តគាប់ជួនជួបអាម៉ាកខ្ញុំ តែម្តងនេះវាមកតែម្នាក់ឯងជិះឡានតែ១គ្រឿង ដែលឡានវាប្រហាក់ប្រហែលឡានខ្ញុំ វាឃើញខ្ញុំវានៅតែគួសមដូចមុនៗ ហើយវាសរសើរឡានអ្ហែង មិនសូវសុីសាំង
អញជិះអានិងដែរSic។

ខ្ញុំសួរវាថា អត់ឃើញកូនចៅមកជាមួយថ្ងៃនេះ?
វារៀងអៀនបន្តិចហើយវានិយាយថា អញរត់មិនរួចទេ ចំណាយច្រើន បង់ថ្លៃឡានផង បង់វិឡាផង ប្រាក់ខែពួកវាផង .....។
ខ្ញុំកសើចញឹមៗ ព្រោះខ្លាចអាម៉ាកវាខ្មាស់ខ្ញុំ។
ឡានខ្ញុំលាងហើយល្មម លាសិនអាពួកម៉ាក។(ចប់)

1 month, 3 weeks ago

ច​រិ​ក​លក្ខណៈរបស់ Ponzi
ឧទាហរណ៍
នៅក្នុងគ្រោងការណ៍ Ponzi សិល្បករម្នាក់ផ្តល់នូវការវិនិយោគដែលសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ជាមួយនឹងហានិភ័យតិចតួចឬគ្មានសម្រាប់អ្នកវិនិយោគ។

ការត្រឡប់មកវិញត្រូវបានគេនិយាយថាមានប្រភពចេញពីអាជីវកម្ម ឬគំនិតសម្ងាត់ដែលគ្រប់គ្រងដោយវិចិត្រករ។ តាមពិត អាជីវកម្មមិនមានទេ ឬគំនិតមិនដំណើរការតាមរបៀបដែលវាត្រូវបានពិពណ៌នា ឬទំហំនៃការត្រឡប់មកវិញត្រូវបានបង្កើតឡើង ឬបំផ្លើស។ វិចិត្រករ​រូបនេះ​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ដែល​បាន​សន្យា​ចំពោះ​អ្នក​វិនិយោគ​មុន​របស់​ពួកគេ​ដោយ​ប្រើ​ប្រាក់​ដែល​បាន​ទទួល​ពី​អ្នក​វិនិយោគ​ក្រោយ​មក។ ជំនួសឱ្យការចូលរួមក្នុងសកម្មភាពអាជីវកម្មស្របច្បាប់ វិចិត្រករ con ព្យាយាមទាក់ទាញអ្នកវិនិយោគថ្មី ដើម្បីធ្វើការទូទាត់ដែលត្រូវបានសន្យាចំពោះវិនិយោគិនមុនៗ។ ប្រតិបត្តិករនៃគម្រោងនេះក៏បង្វែរមូលនិធិរបស់អតិថិជនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ប្រតិបត្តិករផងដែរ។
ជាមួយនឹងប្រាក់ចំណូលស្របច្បាប់តិចតួច ឬគ្មាន គម្រោង Ponzi ទាមទារលំហូរប្រាក់ថ្មីឥតឈប់ឈរដើម្បីរស់។ នៅពេលដែលវាពិបាកក្នុងការជ្រើសរើសអ្នកវិនិយោគថ្មី ឬនៅពេលដែលវិនិយោគិនដែលមានស្រាប់មួយចំនួនធំដកប្រាក់ គ្រោងការណ៍ទាំងនេះដួលរលំ។ ជាលទ្ធផល វិនិយោគិនភាគច្រើននឹងបាត់បង់ប្រាក់ច្រើន ឬទាំងអស់ដែលពួកគេវិនិយោគ។ ក្នុងករណីខ្លះ ប្រតិបត្តិករនៃគម្រោង អាចបាត់បង់លុយទាំងស្រុង។

1 month, 3 weeks ago

ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។

3 months, 3 weeks ago

អភិបាលរាជធានី-ខេត្តត្រូវប្រើមន្ទីរព័ត៌មាន និងក្រុមការងារ ព័ត៌មានផ្ទាល់ ជាសេនាធិការលើបញ្ហាសាធារណមតិក្នុងការ ដោះស្រាយបញ្ហានានានៅមូលដ្ឋាន។

3 months, 3 weeks ago

រយៈពេល ៣២ ឆ្នាំ (១៩៩២-២០២៤) គិតមក
ដល់ថ្ងៃនេះ ដែលខ្ញុំបានចូលរួមបម្រើជាតិ មាតុ
ភូមិ ក្នុងបុពហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ដែល ថ្ងៃនេះ ទទួលបានមេដាយថ្នាក់ជាតូបការសម្រាប់ជាកិត្តិយសដល់រូបខ្ញុំ និងក្រុមគ្រួសារ។

√ក្នុងឪកាសនេះ
•ទូលព្រះបង្គំសូមថ្លែងអំណរព្រះករុណាតិគុណ ថ្វាយដល់អតីតព្រះករុណាព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះមហាក្សត្រព្រះបរមនាថន រោត្តម សីហមុនី។
•ខ្ញុំបាទសូមគោរពថ្លែងអំំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី។
•ខ្ញុំបាទសូមគោរពថ្លែងអំំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ម។
•ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តម ខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រក្រសួងព័ត៌មាន។
•ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្ន។

និងសូមអរគុណ ភរិយា កូនៗ មិត្តភក្តិនិងសហការីទាំងអស់ដែលបានជួយលើកទឹកចិត្ដនិងជួយការងារដល់រូបខ្ញុំនាពេលកន្លងមកនិងបច្ចប្បន្ន ។
និងសូមឧទ្ទិសជូនដល់លោកឪពុកជា សុធីរ អ្នកម្តាយ ជា សុីថន លោកឪពុកធម៌ សាស្រ្តាចារ្យមហាបណ្ឌិត សាវ៉ាឌីមីត្រូវ និង ម្តាយធម៌ លោកឪពុកក្មេក ហង្ស ឃុត និងម្តាយក្មេកជា សុខុន និងឧទ្ទិសថ្វាយដល់ ដួងវិញ្ញាណខ័ណ្ឌ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមទាំងលោកគ្រូ អ្នកគ្រូដែលបានបង្រៀនអប់រំដល់រូបខ្ញុំទាំងអស់ ។

3 months, 3 weeks ago
ទស្សនៈ សង្គម /Opinion
3 months, 3 weeks ago
ទស្សនៈ សង្គម /Opinion
We recommend to visit

Last updated 3 weeks, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 3 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 3 weeks, 1 day ago