កម្ពុជាថ្មី International

Description
តាមដានព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ថ្មីៗ ខ្លីខ្លឹម មាននៅទីនេះ...
We recommend to visit

Last updated 7 months, 2 weeks ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 7 months, 2 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 6 months, 1 week ago

5 months, 2 weeks ago
***‼️***ក្រោយមានការទាមទារម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យទីក្រុងកៀវ សងបំណុលចំពោះជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះ …

‼️ក្រោយមានការទាមទារម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យទីក្រុងកៀវ សងបំណុលចំពោះជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះ ស្រាប់តែពេលនេះ លោកវ្ល៉ាឌីមៀរ ហ្សេលេនស្គី ផ្តាំទៅលោក ត្រាំ ថា ប្រទេសរបស់លោក នឹងមិនសងសូម្បីមួយសេន ព្រោះវាជាជំនួយឥតសំណង ដែលបានព្រមព្រៀងជាមួយលោក ចូ បៃដិន។

លោកហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់បែបនេះ ក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីក្រុង កៀវ កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ។ មេដឹកនាំអ៊ុយក្រែននិយាយថា លោក ត្រាំ និយាយបំផ្លើសពេកហើយដែលថា អ៊ុយក្រែនជំពាក់លុយអាមេរិក ៣៥០ពាន់លានដុល្លារ។ អ៊ុយក្រែន ទទួលបានជំនួយតែ១០០ពាន់លានទេ មិនមែន៣៥០ពាន់លាន ៥០០ពាន់លានឬ៧០០ពាន់លានដែរ ហើយសូម្បីលុយ១០០ពាន់លាន ក៏អ៊ុយក្រែន នឹងមិនទទួលស្គាល់ថាជាបំណុលដែរ។

លោកសង្កត់ធ្ងន់ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ថាប្រាក់ទាំងនេះគឺជាជំនួយឥតសំណង ដូច្នេះមិនចាំបាច់សងទេ៕

ប្រភព៖ Reuters

📲 JOIN កម្ពុជាថ្មី International

5 months, 2 weeks ago
***‼️******🚨***យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរចំនួន១៩៩នាក់និងក្រុមអាកាសយានិក១៥នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John …

‼️🚨យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរចំនួន១៩៩នាក់និងក្រុមអាកាសយានិក១៥នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែយន្តហោះនេះ ត្រូវបង្ខំចិត្តហោះបកក្រោយទៅចតនៅអាកាសយានដ្ឋាន Vinci Rome Fiumicino នៃប្រទេសអ៊ីតាលីវិញ ដោយសារតែមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។

តាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA), យន្តហោះប្រភេទ Boeing 787-9 Dreamliner មួយគ្រឿងនេះ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅរសៀលថ្ងៃអាទិត្យ ហើយក៏កើតមានការគំរាមបំផ្ទុះគ្រាប់បែកតាមអ៊ីម៉ែលនៅលើសមុទ្រ Caspian។

ដូច្នេះហើយ ជើងហោះហើរ AA 292 មួយនេះ ក៏ត្រូវបង្ខំចិត្តហោះបកក្រោយ ខណៈអ៊ីតាលី ក៏បញ្ជូនយន្តហោះចម្បាំងទៅអមដំណើរផងដែរ ហើយក្រោយមកវាក៏ចុះចតក្នុងទីក្រុងរ៉ូម ដោយសុវត្ថិភាព នៅម៉ោង ៥:២២នាទីល្ងាច។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនមិនប្រាប់ឡើយថាតើសារគំរាមបំផ្ទុះគ្រាប់បែកនោះ ចេញមកពីណា ព្រោះនេះគឺជាបញ្ហារសើប ដែលត្រូវលាក់ជាការសម្ងាត់សិន។

ប្រភព៖ ABC News

📲 JOIN កម្ពុជាថ្មី International

5 months, 2 weeks ago
***‼️*** ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា …

‼️ ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានត្រៀមចិត្តត្រៀមកាយរួចរាល់អស់ហើយ ដើម្បីចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ឬអាចចូលអង្គការណាតូបាន។

ឆ្លើយតបសំណួរអ្នកកាសែតក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

សូមជម្រាបថា លោកហ្សេលេនស្គី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ ដោយផ្តួលលោក Petro Poroshenko ក្នុងការបោះឆ្នោតជុំទី២ ដោយទទួលបានសំឡេង៧៣.២៣%ហើយក៏ចូលកាន់តំណែងនៅថ្ងៃទី២០ខែឧសភាឆ្នាំដដែលនោះ។

ទោះបីជាយ៉ាងណាក៏ដោយ អាណត្តិរបស់លោកហ្សេលេនស្គី បានផុតកំណត់នៅខែឧសភាឆ្នាំ២០២៤៕

ប្រភព៖ BBC

📲 JOIN កម្ពុជាថ្មី International

5 months, 2 weeks ago
កម្ពុជាថ្មី International
5 months, 2 weeks ago
កម្ពុជាថ្មី International
5 months, 2 weeks ago
***‼️***ជំទាវទី១អ៊ុយក្រែន Olena Zelenska និយាយថា «ឲ្យតែពេលណារុស្ស៊ីបើកការវាយប្រហារ ប្រជាជនអ៊ុយក្រែន …

‼️ជំទាវទី១អ៊ុយក្រែន Olena Zelenska និយាយថា «ឲ្យតែពេលណារុស្ស៊ីបើកការវាយប្រហារ ប្រជាជនអ៊ុយក្រែន គ្មានអ្វីក្រៅពីបន់ស្រន់សុំរស់រានមានជីវិតទេ។ ពួកគេអធិស្ឋានសុំឲ្យមនុស្សជាទីស្រឡាញ់ កុំមានគ្រោះថ្នាក់ដល់ជីវិត។ វាជាយប់នៃការផ្ទុះ ឆេះខ្ទេចខ្ទីផ្ទះនិងរថយន្ត។ ល្មមដល់ពេលដែលពិភពលោកឆ្លើយតបទៅរុស្ស៊ី ហើយគាំទ្រដល់អ្នកដែលចង់បានសន្តិភាពពិតហើយ»។

ការលើកឡើងរបស់ភរិយាប្រធានាធិបតីអ៊ុយក្រែនរូបនេះ គឺបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទ្រង់ទ្រាយធំបំផុត លើប្រទេសអ៊ុយក្រែន មួយថ្ងៃមុនខួប៣ឆ្នាំនៃសង្គ្រាម៕

ប្រភព៖ BBC

📲 JOIN កម្ពុជាថ្មី International

5 months, 2 weeks ago
កម្ពុជាថ្មី International
5 months, 2 weeks ago
កម្ពុជាថ្មី International
5 months, 2 weeks ago
កម្ពុជាថ្មី International
5 months, 2 weeks ago
កម្ពុជាថ្មី International
We recommend to visit

Last updated 7 months, 2 weeks ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 7 months, 2 weeks ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 6 months, 1 week ago