Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Hun Many Channel

Description
Advertising
We recommend to visit

Last updated 1 week, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 1 week, 1 day ago

1 month, 2 weeks ago
Hun Many Channel
1 month, 2 weeks ago
Hun Many Channel
1 month, 2 weeks ago
Hun Many Channel
3 months, 2 weeks ago
Hun Many Channel
3 months, 2 weeks ago
Hun Many Channel
3 months, 2 weeks ago
Hun Many Channel
3 months, 3 weeks ago

ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ផ្តល់កុំព្យូទរ សម្ភារៈសិក្សា សម្ភារៈកីឡា និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ២ឃុំ ក្នុងស្រុកបសេដ្ឋ 🙏

នៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២៣នេះ នៅវត្តសុវណ្ណគិរី ស្ថិតនៅក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៤៦នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានតំណាងឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ៤២៧នាក់ មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងព្យាបាលជំងឺនេះផងដែរ ក្រុមគ្រូពេទ្យស្មគ្រចិត្តយើងបានផ្តល់ជូននូវអំណោយមួយចំនួនដូចខាងក្រោម :

💐ឧបត្ថម្ភ Computer ០១គ្រឿង ដល់អនុវិទ្យាល័យ សុវណ្ណគីរី
💐ឧបត្ថម្ភ Computer ០១គ្រឿង ដល់សាលាឃុំកាត់ភ្លុក
💐ឧបត្ថម្ភដល់សិស្សអនុវិទ្យាល័យសុវណ្ណគីរី ២០០នាក់ នូវ
💐សៀវភៅ ២០០ក្បាល
💐គូល័រ ២០០ ប្រអប់ នំប៉័ង២០០
💐បាល់ទាត់ ៥ គ្រាប់
💐បាល់ទះ ៥ គ្រាប់
💐ពិលធំ ២
💐 ថ្នាំបញ្ចុះសត្វល្អិត ១,០០០ គ្រាប់

ក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញរបស់យើងបានគោរពអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខុមាលភាពប្រជាជននៅជនបទ ជាក់ស្តែងនេះជាលើកទី៤ហើយ នៅស្រុកបសេដ្ឋ ដែលក្រុមគ្រូពេទ្យស្មគ្រចិត្តមកពីប្រទេសកូរ៉េ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្រោមកិច្ចចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់ដោយឥតគិតថ្លៃ និងបានឧបត្ថម្ភនូវសម្ភារៈមួយចំនួនផងដែរ ។

សូមបញ្ជាក់ជូនថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ។

3 months, 3 weeks ago
Hun Many Channel
3 months, 3 weeks ago
Hun Many Channel
3 months, 3 weeks ago
Hun Many Channel
We recommend to visit

Last updated 1 week, 2 days ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 1 month, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 1 week, 1 day ago